អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសឋ David James នឹងត្រលប់ទៅទទួលការងារចូលដឹកនាំក្រុមនៅក្របខណ្ឌ កំពូលរបស់ប្រទេសឥណ្ឌា Kerala Blasters ខណៈក្រុម Kerala គឺជាក្លឹបចុងក្រោយគេបង្អស់ដែល James បានលេងអោយមុនពេលព្យួរស្រោមដៃ និងស្បែកជើង បញ្ចប់អាជីពជាអ្នកចាំទីកាលពីឆ្នាំ2014 មុនពេលលេងអោយក្រុម Liverpool, WerstHam, Manchester City និង Portsmouth ។

James បច្ចុប្បន្នមានវ័យ 47ឆ្នាំ បានចូលមកបំពេញតួនាទីជំនួសគ្រូបង្វឹកចាស់ Rene Meulensteen និងជាអតីតអ្នកចាត់ការក្រុម Fulham ហើយធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកដ៏ល្បីល្បាញរបស់ Man.United លោក Sir Alex Ferguson ផងដែរ។ លោក Meulensteen ត្រូវបានក្រុមបញ្ចប់តួនាទីកាលពីថ្ងៃអង្គារ បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនបានល្អ។

ក្រុមចូលមកកាន់តួនាទីជាអ្នកចាត់ការទូទៅ James បានផ្តល់បទសម្ភាសន៏ប្រាប់សារពត៌មានថា៖ វាជាកិត្តិយសដែលក្លឹបបានផ្តល់ឪកាសសម្រាប់ខ្ញុំដើម្បីមកដឹកនាំក្រុមម្តងទៀត។ ក្លឹប KBFC មានអ្នកគាំទ្រ និងការផ្តល់ក្តីស្រលាញ់ដល់កីឡាករគ្របជំនាន់ ខ្ញុំសង្ឃឹមថានឹងអាចជួយក្រុមបើកទំព័រសករាជថ្មី ស្របពេលអគ្គនាយកគ្រប់គ្រងទូទៅ(CEO)របស់ក្រុមលោកVarun Tripuraneri បានបន្ថែមថា៖ យើងមានការរីករាយណាស់សម្រាប់ការវិលត្រលប់មកចូលរួមជាមួយក្រុមគ្រួសារក្លឹប Kerala Blaster FC ។

អតីតកីឡាករក្រុម Man.United ពីររូប គឺខ្សែការពារ West Brown និងខ្សែប្រយុទ្ធ Dimitar Berbatov ក៏បានផ្ទេរមកលេងនៅក្លឹប Kerala Blsters កាលពីពេលកន្លងទៅនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dreamteamfc
Via :cambosport