ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea និងបន្តស្នាក់នៅជាមួយក្លឹប ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍រយៈពេលយូរបន្តទៀត បន្ទាប់ពីរូបគេបានបដិសេធសំណើរពីក្លិប Paris Saint-Germain។

ម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះ បានប្រាប់មូលហេតុខាងលើជាមួយនិង Canal ថា: ខ្ញុំដឹងថាខ្ញុំនៅ Chelsea ហើយខ្ញុំមានអារម្មណ៍ល្អនៅ Chelsea។ លើសពីនេះទៅទៀតវាគឺជាការសម្រេចចិត្តបាល់ទាត់។

យ៉ាងណាមិញម្ចាស់ជើងឯក កំពូលបារាំង PSG មានទំនាក់ទំនងចង់បាន Kante ជាយូរមកហើយ ពោលគឺបន្ទាប់ពីខ្សែបម្រើនាំលេងរូបនេះបង្ហាញទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ និងជាមួយក្លឹប Chelsea​​ ចាប់តាំងពីផ្ទេរចេញពីក្រុមកញ្ជ្រោងខៀវ Leicester City ក្រោយជួយក្លឹបលើកពាន Premier League កាលពីរដូវកាល២០១៥-២០១៦។

ហើយ Kante និងត្រូវបានមជ្ឈដ្ឋានបាល់ទាត់ចាត់ទុករូបគេជាកីឡាករឆ្នើមម្នាក់នៅលីកកំពូលអង់គ្លេស ក្រោយចំណាយពេលបួនរដូវកាលនៅ Stamford Bridge និងបានជួយក្លឹបលើកពាន Premier League ២ដងចុងក្រោយនេះ។​​ កីឡាករវ័យ ២៨ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី៣ ក្នុងរដូវកាលនេះក្នុងលទ្ធផលបរាជ័យចាញ់ក្រុមជ័យជម្នះ ២-១ លើក្រុមតោខៀវ Manchester City កាលពីថ្ងៃសៅរ៍។

ប្រភព៖ Foxstarasia
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង