ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៣ កាលពីយប់ថ្ងៃច័ន្ទទី២៥ ខែវិច្ឆកា ២០១៩ រវាងក្រុម Aston Villa បើកទ្វារកីឡាដ្ឋានទទួលក្រុមភ្ញៀវសារិកាព្រៃ Newcastle។
ការទាត់បាល់ពិន័យ Free-kick យ៉ាងរហ័សរបស់ Conor Hourihane បានជួយអោយម្ចាស់ផ្ទះAston Villa នាំមុខមុននៅនាទីទី៣២ មុនពេល Anwar El Ghazi បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៣៦ពោលគឺនៅ ៤នាទីក្រោយមក។
អ្នកចាត់ការទូទៅក្រុម Newcastle លោក Steve Bruce ដែលត្រូវបាន Aston Villa បញ្ចប់តួនាទីកាលពីខែតុលា ឆ្នាំ២០១៨ មិនអាចដឹកនាំក្លឹបថ្មីដើម្បីផ្តួលក្លឹបចាស់បាន ខណៈ អ្នកចាំទី Aston Villa កីឡាករ Tom Heaton ដែលបានជួយសង្គ្រោះបាល់ពីការវាយបកស៊ុតរបស់ Federico Fernandez និង Allan Saint-Maximin ក្រោយពី Aston Villa នាំមុខ ២:0 នៅតង់ទី១។
ជ័យជម្នះនេះនឹងធ្វើឱ្យAston Villa ឡើងមកចំណាត់ថ្នាក់លេខ ១៥ ខណៈ Newcastle ឈរ នៅលេខរៀងទី ១៤ ដោយនាំមុខ Villa ១ ពិន្ទុប៉ុណ្ណោះ។
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង