ក្លិប Barcelona កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការចំណាយប្រាក់ដល់ទៅ ១៤០លានផោន (ស្មើនឹង១៩០លានដុល្លារអាមេរិក) សម្រាប់ Philippe Coutinho និងសង្ឃឹមថា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដែលជាតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រ នឹងធ្វើឲ្យក្លិប Liverpool យល់ព្រមលក់តារាឆ្នើមរបស់ពួកគេនៅខែនេះ។

ក្លិប Liverpool មិនទាន់ទទួលបានសំណើដេញថ្លៃជាផ្លូវការនៅឡើយទេ ពីក្លិបយក្សរបស់អេស្ប៉ាញមួយនេះក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករានេះ ប៉ុន្តែ កំពុងតែត្រៀមលក្ខណៈទទួលយកសំណើទី៤ របស់ក្លិប Barcelona ក្រោយពីបានច្រានចោលសំណើចំនួន ៣កាលពីរដូវក្តៅមុន។ ក្លិបមានមូលដ្ឋាននៅ Anfield មួយនេះ មានបំណងចង់បានតម្លៃខ្លួនប្រមាណជា ១៥០លានអឺរ៉ូ (ស្មើនឹង១៨១) សម្រាប់ Coutinho ហើយការប្តេជ្ញាចិត្តរបស់ក្លិប Barcelona ដើម្បីចុះហត្ថលេខាជាមួយនឹងតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ នៅខែមករានេះ ត្រូវបានរំពឹងទុកថា នឹងមានចំនួនច្រើនជាងតួលេខនោះ។

បន្ទាប់មក លោក Jurgen Klopp ក្រោមការគាំទ្ររបស់ក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់ក្លិបរបស់ Liverpool នឹងត្រូវតែសម្រេចចិត្តថា ត្រូវលក់យកប្រាក់ចំណេញឲ្យក្លិបរបស់គេ ឬយ៉ាងណា។ Coutinho ដែលមន្ត្រីតំណាងរបស់គេបានបន្តស្វែងរកភាពដែលអាចទៅរួចក្នុងការបំពេញការផ្ទេរនៅខែមករានេះ រវាងក្លិបទាំងពីរនោះ ពោរពេញដោយការជឿជាក់ថា លក្ខខណ្ឌផ្សេងៗដែលត្រូវបានស្នើសុំ នឹងទទួលបានជោគជ័យ។ សំណើដេញថ្លៃលើកទី៣ របស់ក្លិប Barcelona កាលពីរដូវក្តៅមុន គឺមានចំនួន ១៣០លានអឺរ៉ូ ប៉ុន្តែ រាប់បញ្ចូលទាំងប្រាក់ឧបត្ថម្ភចំនួន ៤០លានអឺរ៉ូ ដែលជាកញ្ចប់ថវិកាមិនគ្រប់គ្រាន់ក្នុងការនាំយកតារាឆ្នើមវ័យ ២៥រូបនេះពីក្លិប Liverpool៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian
Via :cambosport