ក្រុមការពារតំណែងជើងឯក Real Madrid បានពន្លឿនចង់អោយតារាឆ្នើម Cristiano Ronaldo ចាកចេញ ពីក្រុមស្របពេលប្រធានក្លឹបលោក FlorentinoPerez មានគោលបំណងបង្វែទិសដៅនាំយកខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG មកជំនួសរូបគេវិញជាមួយការត្រៀមទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ Ronaldo អតីតកីឡាករក្រុម Man.United បានព្យាយាមតស៊ូបង្ហាញទម្រង់លេងនៅរដូវកាលនេះ ក្រោយការចាប់ផ្តើមពីដំបូងមិនបានល្អ និងទើបតែរកគ្រាប់បាល់បាន 4គ្រាប់ប៉ុណ្ណោះអោយក្រុម ស្របពេលប្រិយមិត្តគាំទ្រមួយចំនួនធំបានបង្ហាញចេតនាចង់អោយខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះចាកចេញផងដែរ។

យោងតាមគេហទំព័រ Diario Gol របស់អេស្បាញបានចុះផ្សាយថា៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងមិនចាប់អារម្មណ៏ក្នុងការផ្លាស់មកទឹកដីអេស្បាញវិញទេ ប្រសិនបើ Ronaldo នៅតែមានវត្តមាន លេងអោយក្រុម Real Madrid។ កិច្ចសន្យារបស់ Ronaldo មានរហូតដល់ឆ្នាំ2021 ស្របពេលសាមី ខ្លួនមិនទាន់បានសម្រេចចិត្តច្បាស់ពីអនាគតរបស់គេថាគួរបន្តលេងរហូតដល់បញ្ចប់កិច្ចសន្យា រឺត្រូវចាកចេញ។ មានកីឡាករមួយចំនួនរបស់ក្រុម ដូចជា៖ Isco, Marco Asensio, Dani Caballos ធ្លាប់ត្រូវបានគ្រូបង្វឹកលោក Zidane ជ្រើសរើស ដាក់អោយលេងតួនាទីដែល Ronadlo ធ្លាប់បានបង្ហាញខ្លួនកំលុងពេល រូបគេអវត្តមានកន្លងមក។

ប្រភព៖ DailyStar