គ្រូបង្វឹកក្រុម Chelsea លោក Antonio Conte បានប្រាប់ទៅក្រុមការពារតំណែងជើងឯក Premier League របស់ខ្លួនថារូបលោកនឹងមានអារម្មណ៏សប្បាយចិត្ត ប្រសិនជាក្រុមឈានដល់កិច្ចព្រមព្រៀងលក់ចេញកីឡាករពីររូបគឺ 1.ខ្សែការពារប្រេស៊ីល David Luiz ក្រោយពេលមានបញ្ហាទំនាក់ទំនងជាមួយគ្រូបង្វឹក និង 2.ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Michy Batshuayi កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកនាខែមករា រយៈពេល 1ខែនេះ។

យោងគេហទំព័រ The Times មានចុះផ្សាយថា៖ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Conte បានបញ្ជាក់ប្រាប់ទៅនាយកប្រតិបត្តិក្រុមលោក Marina Granovskaia ថា៖ រូបគាត់ត្រៀមចែកផ្លូវគ្នាដើរជាមួយកូនក្រុមទាំងពីរចរាល់ហើយ ខណៈដែលអតីតគ្រូបង្វឹកក្រុម Juventus រូបនេះបានបង្ហាញឈ្មោះបេក្ខភាពស្នើដល់ក្រុមដើម្បីទិញយកកីឡាករមួយចំនួនមករួមក្រុមវិញផងដែរ។
អ្នកចាត់ការទូទៅលោក Conte បានខកខាន និងខកបំណងក្នុងការនាំយក កីឡាករឆ្នើមមួយចំនួនកាលពីដើមរដូវកាលដូចជា៖ ខ្សែប្រយុទ្ធ Romelu Lukaku បានផ្លាស់ទៅក្រុម Man.United , ខ្សែការពារឆ្វេង Alex andro កំពុងលេងអោយក្រុម Juventus, និងខ្សែបម្រើ Ross Barkley កំពុងលេងអោយក្រុម Everton។

Batshuayi បានចូលរួមជាមួយក្រុម Chelsea កាលពីដើមឆ្នាំ2016 ក្នុងតម្លៃ 33លានផោន ប៉ុន្តែមិនបានបង្ហាញការ ជឿជាក់សម្រាប់គ្រូបង្វឹកនោះទេ ស្របពេលរដូវកាលថ្មី(2017-2018) រូបគេបង្ហាញខ្លួនចូលលេងអោយក្រុមបានតែ2ប្រកួតប៉ុណ្ណោះ។ ក្រោយពីបានទទួលលទ្ធផលត្រឹមតែ 2-2 ជាមួយក្រុម Arsenal កាលពីដើមសប្តាហ៏ លោក Conte កាន់តែចង់បានកីឡាករមួយចំនួនដែលលោកចង់បានពីមុនដើម្បីពង្រឹងក្រុមបន្ថែមទៀត។

ប្រភព៖ metro