ប្រទេសរុស្ស៊ីបានរងបម្រាមហាមឃាត់មិនអាចចូលរួមព្រឹត្តការណ៏ទូទាំងពិភពលោករយៈពេល ៤ឆ្នាំសម្រាប់ព្រឹត្តិការណ៍កីឡាពីអង្គការទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក World Anti-Doping Agency WADA កាលពីថ្ងៃច័ន្ទ Olympic នៅទីក្រុងតូក្យូប្រទេសជប៉ុននៅរដូវក្តៅឆ្នាំក្រោយ។

បើទោះបីជាមិនអាចមានវត្តមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ នៅប្រទេសកាតាក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀតយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសមហាអំណាចកំម្មុយនីសមួយនេះនិងនៅតែមានឪកាស ចូលរួមព្រឹត្តការណ៏ Euro ២០២០ តែសម្រាប់ World Cup ២០២២ ពួកគេមានសិទ្ធិអាចចូលរួមត្រឹមការប្រកួតជម្រុះ បើទោះបីជាទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រក៏ពួកគេមិនមានសិទ្ធិទៅចូលរួមបានដែរ។

ផ្ទុយទៅវិញមូលហេតុនោះគឺក្រុមម្ចាស់ផ្ទះ World Cup ២០១៨ នឹងអាចចូលរួមប្រកួតប្រជែងពានរង្វាន់ទ្វីប អឺរ៉ូនៅឆ្នាំក្រោយបានព្រោះថាការប្រកួតប្រជែងរបស់ UEFA(សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប) ត្រូវ បានគេចាត់ទុកថាជាការប្រកួតថ្នាក់តំបន់ហើយមិនមែនជាព្រឹត្តិការណ៍ពិភពលោកនោះទេ។ សេចក្តីសម្រេចនោះអនុញ្ញាតឱ្យពួកគេនៅតែធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងពាន Euro នៅ រដូវក្តៅឆ្នាំក្រោយនិងការប្រកួតផ្តាច់ព្រ័ត្រជើងឯក UEFA Champion League ឆ្នាំ២០២១ សម្រាប់ក្លឹបបាល់ទាត់អាជីពផងដែរ។

យ៉ាងណាមិញរុស្ស៊ីក៏មិនមានសិទ្ធិដាក់ពាក្យដេញថ្លៃព្រឹត្តិការណ៍កីឡាសំខាន់ៗណាមួយក្នុង រយៈពេលបួនឆ្នាំបន្តទៀតបានទេ ហើយនេះក៏រាប់បញ្ចូលព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០៣២ ផងដែរទោះបីការបោះឆ្នោតមិនបានប្រព្រឹត្តទៅរហូតដល់ក្រោយការហាមឃាត់ត្រូវបានបញ្ចប់ក៏ដោយ។