លោក Jose Mourinho សង្ឃឹមថា Tottenham នឹងទទួលបានឱកាសប្រកួតជាមួយ Bayern Munich ម្តងទៀតនៅក្របខ័ណ្ឌ Champions League ក្រោយពីក្រុមជើងឯក Bundesliga ផ្តួលក្រុម Tottenham ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី១២ធ្នូ ២០១៩ក្នុង យុទ្ធនាការដ៏ល្អឥតខ្ចោះក្នុងពូល B។

កំលុង២ ខែមុន Bayern Munich បានយកឈ្នះក្រុម Tottenham ក្នុងលទ្ធផល ៧-២ នៅទីក្រុងឡុងដ៍ ប៉ុន្តែគ្រូបង្វឹកលោក Spurs លោក Mourinho បានប្រាប់សន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា: ប្រសិនជាអាចខ្ញុំចង់ជួប Bayern Munich នៅវគ្គមួយភាគបួន ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីព្រោះយើងមិនបានលេងជាមួយ Bayern Munich នៅជុំបន្ទាប់បានទេ។

លោក Mourinho ក្រោយចូលកាន់តំណែងជំនួសលោក Pochettino កាលពីខែមុនបានបញ្ជាក់បន្ថែមថាៈ ខ្ញុំមិនបានលើកយកលទ្ធផលបរាជ័យចាញ់ ៧ទល់និង២ មកនិយាយជាមួយនឹងកីឡាករទេ។ រូបភាពពីហេតុការណ៏នោះក៏គ្មានដែរ។ ខ្ញុំក៏មិនបានវិភាគជាមួយកីឡាករពីការប្រកួតនោះដែរប៉ុន្តែវាជារឿងសំខាន់សម្រាប់យើងក្នុងការមកទីនេះដើម្បីទទួលលទ្ធផលមួយដែលប្រសើរជាងមុន។