ក្រុមអ្នកមានបុណ្យ Barcelona នៅតែរក្សាកំនត់ត្រាមិនដែលចាញ់សម្រាប់ការប្រកួតសប្តាហ៏ទី ១៨នៅក្របខណ្ឌ La Liga ក្រោយពីបើកទ្វារកីឡាដ្ឋាន Camp Nou ស្វាគមន៏ក្រុម Le Vante ជាមួយ លទ្ធផលជ័យជំនះ ៣:០ កាលពីថ្ងៃអាទិត្យទី៧ មករា ២០១៨ នេះ។ ក្រោយការតាមស្មើកំនត់ត្រា របស់វីរបុរស Gert Muller ក្រុម Bayern Munich ធ្លាប់លេងអោយក្លឹបនៅឆ្នាំ (1964-1979) រកបាន គ្រាប់ទី៣៦៥ សម្រាប់ការលេងអោយក្រុមតែមួយគត់ក្នុងអាជីពរួចមក ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែធ្វើបានល្អ រកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី១២ ក្រោយពីការបញ្ជូនបាល់ បានយ៉ាងល្អចេញពីកីឡាករ Jordi Alba និងជាគ្រាប់បាល់ទី១៦ សម្រាប់រដូវកាលនេះ នៅ La Liga ព្រមទាំងជាការបង្ហាញខ្លួនលើកទី៤០០ អោយក្រុមផងដែរ។
ខ្សែប្រយុទ្ធ Luis Saurez បន្តរកគ្រាប់បាល់ទី២ អោយក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី៣៨ និងជាគ្រាប់ទី១១ សម្រាប់រដូវកាលថ្មីនេះ មុនពេលខ្សែបម្រើប្រេស៊ីល Paulinho រកបានគ្រាប់បាល់ ទី៣ នៅនាទីទី៩០+៣ ជិតបញ្ចប់ការប្រកួតតង់ទី២។
ជាលទ្ធផលការប្រកួតនៅសប្តាហ៏ទី១៨ នេះ ក្រុមBarcelona នៅតែធ្វើបានល្អ និងឈរនៅចំណាត់ថ្នាក់លេខ១កំពូលតារាងដដែល តាមពីក្រោយដោយក្រុម At.Madrid ៩ពិន្ទុនិង Valencia ១១ ស្របពេលក្រុមការពារដំណែងជើងឯក Real Madrid បានត្រឹមស្មើ ២:២ ជាមួយក្រុមម្ចាស់ផ្ទះ Celta Vigo ។
Barcelona នៅតែរក្សាកំណត់ត្រាមិនដែលចាញ់ក្រោយលត់ Le Vante 3:0 ខណៈក្រុម Real Madrid បានត្រឹមស្មើជាមួយក្រុម Celta Vigo
អត្ថបទទាក់ទង