បន្ទាប់ពីជួយក្រុមម្ចាស់ផ្ទះ Barcelona ស៊ុតបញ្ចូលទីគ្រាប់ទី៣ ផ្តួលក្រុម Le Vante ដោយលទ្ធផល ៣:០ និងជាគ្រាប់បាល់ទី៧ សម្រាប់រដូវកាល(២០១៧:២០១៨) ខ្សែបម្រើប្រេស៊ីលកីឡាករ Paulinho បានបង្វែការចាប់អារម្មណ៏ និងបង្ហាញពីការជឿជាក់ថាសមាជិកថ្មី និងជាមិត្តរួមជាតិកីឡាករប្រេស៊ីលខ្សែបម្រើ-ប្រយុទ្ធ Philippe Coutinho ទើបនឹងផ្ទេរពីក្រុមហង្សក្រហម Liverpool ជាកំលាំងស្នូល ម្នាក់ទៀតដ៏ល្អដែលអាចនិងជួយក្រុមបានច្រើននាពេលនេះ។

អតីតខ្សែបម្រើក្លឹប Tottenham រូបនេះបានផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតរវាងក្រុម Barcelona និង Le Vante ថាៈ Coutinho គឺជាអ្នកលេងដ៏ល្អម្នាក់ គាត់នឹងជួយក្រុម បានសម្រេចជោគជ័យ បានច្រើនបំផុត។ យើងកំពុងមានភាពកក់ក្តៅ រៀងរាល់ការប្រកួតគឺយើងត្រូវតែរកអោយបានពិន្ទុ សម្រាប់ក្រុម ហើយខ្ញុំរីករាយជាមួយជ័យជំនះ និងការប្រកួតប្រជែងដ៏លំបាកដូចនេះ។

ទាក់ទងនិងការត្រលប់មកជួយក្រុមបានវិញរបស់ខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele កីឡាករ Paulinho បានបន្ថែមថាៈ ក្រុមហាក់មានកំលាំងច្រើនជាងមុន ច្រើនជាងពេលបុណ្យ Cristmast គាត់(Dembele) គឺមានសារសំខាន់ដល់យើងដូចកីឡាករនៅក្នុងក្រុមទៀតដែរ។

ប្រភព៖​ marca