កីឡាករដែលមានវ័យ៣៨ឆ្នាំ Zlatan Ibrahimovic ដែលជាអតីតខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត និងក្លិប Manchester United កំពុងតែពិភាក្សាដើម្បីវិលទៅកាន់ក្លិប AC Milan វិញ។

វាត្រូវបានគេយល់ឃើញថា មានក្លិបជាច្រើនកំពុងតែចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះ ដែលជាកីឡាករមិនជាប់កិច្ចសន្យាជាមួយនឹងក្លិបផ្សេង ក្រោយពីបានចាកចេញពីក្លិប leaving LA Galaxy ក្នុងពេលបញ្ចប់រដូវកាលនៃក្របខ័ណ្ឌ Major League Soccer។

ទោះបីជាយ៉ាងណា ការជឿជាក់ផ្សេងដែលកំពុងតែកើតឡើងក្នុងប្រទេសអ៊ីតាលី ថា ខ្សែប្រយុទ្ធរូបនេះ នឹងវិលទៅកាន់ក្លិប AC Milan ដែលជាកន្លែងរូបគេធ្លាប់បានចំណាយពេលអស់រយៈពេល២រដូវកាល ចាប់ពីឆ្នាំ២០១០ ដោយរូបគេបានស៊ុតបាល់បញ្ចូលទី៤២គ្រាប់ ក្នុងការបង្ហាញខ្លួនក្នុងការប្រកួតលីក៦១លើក។

AC Milan មិនធ្លាប់បានឈ្នះពានរង្វាន់មួយសោះ បើគិតចាប់តាំងពីបានឈ្នះពានក្របខ័ណ្ឌ Serie A ជាលើកទី១៨របស់ខ្លួន កាលពីឆ្នាំ២០១១។ អតីតក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប៧សម័យកាលរូបនេះ កំពុងតែជួបរដូវកាលដ៏ត្រដាបត្រដួស តាមរយៈការឈរក្នុងចំណាត់ថ្នាក់លេខ១១ នៅលើតារាងក្របខ័ណ្ឌ Serie A ដោយមាន២១ពិន្ទុ ពីការប្រកួត១៧លើក។

ពួកគេបានបណ្តេញលោកគ្រូបង្វឹក Marco Giampaolo ចេញពីតំណែងកាលពីខែតុលា ប៉ុន្តែលទ្ធផលនៃការប្រកួតមិនមានភាពល្អប្រសើរឡើយ ក្រោមការដឹកនាំរបស់លោក Stefano Pioli ហើយពួកគេទើបតែបានរងបរាជ័យក្នុងលទ្ធផល ៥-០ នៅលើទឹកដីក្រុម Atlanta កាលពីថ្ងៃទី២២ ខែធ្នូ ដែលជាការចាញ់ដ៏ធំបំផុតរបស់ពួកគេ សម្រាប់រយៈពេល២១ឆ្នាំមកនេះ៕