អ្នកចាត់ការ Carlo Ancelotti បានចាប់ផ្តើមដឹកនាំជាមួយជ័យជំនះជាលើកដំបូង ក្នុងនាមជាអ្នកចាត់ការទូទៅ ក្រុមម្ចាស់ផ្ទះ Everton ខណៈដែលពួកគេបានផ្តួល ក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល១ទល់និង០នៅកីឡាដ្ឋាន Goodison Park កាលពីថ្ងៃព្រហស្បត្ត៏ទី២៦ ធ្នូ ២០១៩ ដោយកីឡាករ Calvert-Lewin តែតបញ្ចូលទីនៅនាទី៨០។

បុរសជនជាតិអ៊ីតាលីវ័យ ៦០ឆ្នាំរូបនេះដែលបានឈ្នះពានរង្វាន់ Premier League និង FA Cup ក្នុងនាមគ្រូបង្វឹកក្រុមតោខៀវ Chelsea កាលពីរដូវកាល ២០០៩-១០ នោះបានចូលមកដឹកនាំក្លិប Everton កាលពីសប្តាហ៍មុននិងទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ ជ័យជម្នះនេះបានជួយ Everton ទទួលជ័យជំនះ ៤ប្រកួតជាប់គ្នានិងនាំពួកគេឡើងមកឈរលេខរៀងទី១៣។

អតីតគ្រូបង្វឹក AC.Milan Paris St-Germain, Real Madrid, Bayern Munich និង Napoli បានវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសដោយមិនមានការរំពឹងទុកបន្ទាប់ពី Everton សម្រេចបណ្តេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Marco Silva ចេញពីដើមខែនេះ។