Inter Milan បានចុះហត្ថលេខាខ្ចីជើងលើខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea កីឡា Victor Moses សម្រាប់រយៈពេលនៅសល់នៃរដូវកាលនេះជាមួយ នឹងជម្រើសទិញជាអចិន្រ្តៃយ៍។
មានន័យថាអតីតកីឡាករក្រុមជម្រើសជាតិនីហ្សេរីយ៉ាវ័យ ២៩ ឆ្នាំរូបនេះ នឹងរួមការងារជាមួយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ម្តងទៀត។ Mose ចាប់ផ្តើមអាជីពដំបូងជាមួយ Crystal Palace និង Wigan មុនពេលចូលរួមជាមួយ Chelsea ក្នុងឆ្នាំ ២០១២ ។
កំលុងពេលប្រកបអាជីពនៅ Stamford Bridge គាត់បានឈ្នះពាន Europa League, Premier League និង FA Cup និង ធ្លាប់បានត្រូវក្លឹប Liverpool, Stoke និង West Ham ខ្ចីជើង ខណៈ Fenerbahce ជាក្លឹបចុងក្រោយគេដែលបានខ្ចីជើង Mose ស្របពេលរូបគេមិនបានបានលេងឱ្យ Chelsea តាំងពីខែតុលាឆ្នាំ ២០១៨មកម្លេះ។
Inter Milan បានទិញចូលកីឡាករមកពីលីកកំពូលអង់គ្លេស៣រូបរួចមកហើយរួមមាន Romelu Lukaku និង Alexis Sanchez និង Ashley Young ពី Manchester United កាលពីដើមខែនេះលើកិច្ចព្រមព្រៀង ៦ ខែនិងកំពុងមានទំនាក់ទំនងជាមួយខ្សែបម្រើ Christian Eriksen របស់ Tottenhamផងដែរ ៕
សូមរីការាយទស្សនាវីដេអូខាងក្រោម:
ប្រភព:BBC
ក្លឹប Inter Milan បន្តខ្ចីជើងកីឡាករ Victor Moses របស់ក្រុម Chelsea ទៀត
អត្ថបទទាក់ទង