Daniel Maldini កូនប្រុសរបស់វីរបុរសក្រុម AC Milan គឺកីឡាករខ្សែការពារ Paolo Maldini និងជីតារបស់គេ ដែលជាអតីតខ្សែការពារដ៏ល្បីល្បាញផងដែរគឺលោក Cesare Maldini បានបង្ហាញខ្លួនចូលលេងឈុតធំជាលើកដំបូង អោយក្រុម AC.Milan នៅក្របខ័ណ្ឌ Serie A ក្នុងជំនួបលទ្ធផល ស្មើគ្នា១ទល់និង១ ជាមួយ Hellas Verona។
មិនដូចគ្នានិងឪពុកព្រមទាំងជីតារបស់ខ្លួននោះទេ Daniel ដែលមានវ័យទើបតែ ១៨ឆ្នាំ បានចាប់យកតួនាទីលេងជាជាខ្សែបម្រើ-ប្រយុទ្ធសម្រាប់ក្រុមយក្សអ៊ីតាលី AC.Milan។
គួររំលឹកថាលោក Cesare បានឈ្នះពានរង្វាន់លីកកំពូលអ៊ីតាលីចំនួនបួនដងក្នុងកំឡុងពេលដែលគាត់ជាកីឡាករបន្ទាប់មកធ្លាប់ធ្វើជាអ្នកចាត់ការទូទៅអោយក្រុម AC.Milan បាន ២ដងផងដែរ។រីឯលោក Maldini ធ្លាប់ បង្ហាញខ្លួន ៦៤៧ប្រកួតអោយក្លឹប បានឈ្នះលីគ SerieA ៧ដងក៏ដូចជាពាន Champions League ៥ដងផងដែរ។ លោក Maldini ក៏មានកូនប្រុសម្នាក់ទៀត ឈ្មោះ Christian ធ្លាប់លេងអោយក្លឹបយុវជនថ្នាល AC Milan តែបច្ចុប្បន្នកំពុងលេងអោយក្រុមនៅលីកទី៣(Italy SerieC)គឺក្លឹប Fano។
ប្រភព៖ BBC