ប្រភពពីគេហទំព័រ Daily Mail Sport កាលពីដើមសប្តាហ៏នេះបាន ចុះផ្សាយថាពេលនេះក្រុមបិសាចក្រហម Man.Utd បានប្រឈមមុខនឹងក្លឹបធំ ២ នៅអេស្បាញដែលចូលមកប្រកួតប្រជែងចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Aston Villa កីឡាករ Jack Grealish ពីពួកគេ។
ប្រភពខាងលើបានអះអាងបន្ថែមទៀតថា Grealish ជាគោលដៅអាទិភាពខ្ពស់បំផុតក្នុងការ ផ្លាស់មកកាន់ក្លឹប Man. Utd សម្រាប់រដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ប៉ុន្តែពេលនេះទាំង Barcelona និង Real Madrid បានសម្តែងចំណាប់អារម្មណ៏ចង់បានកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៤ឆ្នាំរូបនេះផងដែរ។ ដូច្នេះវាពិតជាឧបសគ្គសម្រាប់ម្ចាស់ជើងឯក ១៣សម័យ ពិបាកបញ្ចុះបញ្ចូលឱ្យរូបគេផ្លាស់ទៅទឹកដី Old Trafford។
ប្រភពពី The Sun និង Transfermarkt បានបន្តចុះផ្សាយថាៈ Grealish បានជួយជ្រោមជ្រែង Aston Villa ឡើងមកពីក្របខណ្ឌ លំដាប់ទី២ ហើយប្រសិន Grealish យល់ព្រមផ្លាស់ទៅក្លឹបថ្មីវានិងជាលើកទី១ដែល Grealish បន្តអាជីពថ្មីជាមួយក្លឹបផ្សេងក្រៅពី Aston Villa បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លឹបនេះតាំងពីរវ័យ៥ឆ្នាំមកម្លេះ។
ប្រភព៖ Foxstarasia