ជាថ្មីម្តងទៀត គ្រូបង្វឹក Zinedine Zidane បានបង្ហាញឈ្មោះកីឡាករទាំង១៩ រូបកាលពីថ្ងៃពុធម្សិលមិញតែមិនមានវត្តមានកីឡាករសំខាន់ ២រូបគឺ Eden Hazard និង Gareth Bale ពេលជួប Real Sociedad សម្រាប់ការប្រកួតពានរង្វាន់ Copa Del rey វគ្គ ១/៤ផ្តាច់ព្រ័ត្រនៅវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី៧ស្អែកនេះទេ។
Hazard អតីតកីឡាករក្រុមតោខៀវ Chelsea បានអវត្តមានចាប់តាំងពីខែវិច្ឆិកាដោយសាររបួសកជើងហើយទើបតែវិលត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញកាលពីសប្តាហ៍មុន។
ទោបីជាធ្លាប់់មានសង្ឃឹមថារូបគេនិងគាត់អាចបង្ហាញខ្លួនក្នុងការប្រកួតយកឈ្នះក្លឹបរួមទីក្រុង Atletico Madrid កាលពីថ្ងៃសៅរ៍ប៉ុន្តែការពិតកីឡាករអន្តរជាតិបែលហ្សិករូបនេះ មិនត្រូវបានដាក់ឈ្មោះបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតនោះទេ។
ប្រភព៖ Foxstarasia