អ្នកចាត់ការក្លឹប Tottenham Hotspur លោក Jose Mourinho បានបង្ហាញនូវម៉ូដសក់ថ្មី ដោយមានលក្ខណៈត្រងោលតែម្ដង។ ទាក់ទិននឹងរឿងនេះដែរ លោកបានប្រាប់សារព័ត៌មាន Sky Sports ថា លោកចង់មានម៉ូដសក់ថ្មី តែលោកបានលង់លក់នៅលើកៅអីជាងកាត់សក់។
លោក Jose Mourinho បានលើកឡើងថា៖ ” ពេលខ្លះខ្ញុំចង់ឲ្យមានអារម្មណ៍ផ្ទាល់ទៅនឹងអាកាសធាតុត្រជាក់ ហើយខ្ញុំចង់ដូរម៉ូដសក់បន្តិច ប៉ុន្តែនេះជារឿងមួយផ្សេងទៀតដែលខ្ញុំគិត ” ។
លោក Morinho បានបន្តទៀតថា៖ ” ខ្ញុំបានដេកលក់ ក្នុងពេលកាត់សក់ ហើយពេលភ្ញាក់ឡើងវាមើលទៅអាក្រក់ពេក ខ្ញុំក៏ប្រាប់ជាងឲ្យឈូសដាក់លេខ ១ តែម្ដង។ សង្ឃឹមថា វានឹងដុះស្អាតឡើងវិញហើយស្អាតជាងសក់មុន ” ។
គួរបញ្ជាក់ផងដែរថា លោក Jose Mourinho ដែលជាអ្នកចាត់ការក្លឹប Tottenham នៅពេលនេះដែរ កំពុងតែសម្រាកវិស្សមកាលរដូវរងា ដោយ Spurs នឹងចូលប្រកួតវិញនៅថ្ងៃទី១៦ ខែកុម្ភៈ ដោយនឹងត្រូវប៉ះជាមួយ Aston Villa៕
ទស្សនាវិដេអូរបស់អ្នកចាត់ការលោក Jose Morinho ខាងក្រោមនេះ: