លោក Jurgen Klopp បានប្រាប់អោយដឹងថាៈ វាជាដំណើរឆ្ពោះទៅមុខយ៉ាងល្អរបស់ក្រុមហង្សក្រហម Liverpool ដើម្បីឈ្នះជើងឯកលីកកំពូលអង់គ្លេសជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣០ ឆ្នាំ។
ការលើកឡើងដូច្នេះ គឺបន្ទាប់ពីការប្រកួតរវាងក្រុមម្ចាស់ផ្ទះNorwich បើកទ្វារកីឡាដ្ឋានទទួលស្វាគមន៏ភ្ញៀវ Liverpool កាលពីយប់ថ្ងៃសៅរ៏ទី ១៥ កុម្ភៈ ២០២០ ម្សិលមិញ ។
កីឡាករខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Sadio Mane ដែលចូលលេងជាកីឡាករបម្រុងរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី៧៨អោយក្រុមភ្ញៀវ ពោលគឺនៅសល់ ១២ នាទីនិងបញ្ចប់ការប្រកួត បន្ទាប់ពីការបញ្ចូនបាល់ពីចំងាយរបស់កីឡាករ អន្តរជាតិអង់គ្លេស Jordan Henderson ។
ជ័យជំនះសប្តាហ៏ទី២៦នេះវាមានន័យថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Klopp ត្រូវការការឈ្នះតែប្រាំដងទៀតប៉ុុណ្ណោះពីការ ប្រកួតដែលនៅសល់របស់ពួកគេដើម្បីការលើកពានពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកដំបូងរបស់ពួកគេខណៈ ដែលគិតត្រឹមសប្តាហ៏ទី២៦ថ្ងៃអាទិត្យទី១៦ កុម្ភៈ ២០២០ នេះ Liverpoolមានគម្លាតពីក្រុមការពារតំណែងជើងឯក ២៥ ពិន្ទុManchester City ៕
ប្រភព:BBC