
ក្រុម Bayern Munich បានរកគ្រាប់បាល់នាំមុខរហូតដល់ទៅ ៣គ្រាប់ក្នុងការប្រកួតបើកឆាកត្រឹមតែ ១២នាទី ខណៈដែលពួកគេបានបំបាក់ម្ចាស់ផ្ទះ Cologn ក្នុងលទ្ធផល ៤ទល់និង១ ដើម្បីត្រលប់ទៅឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga វិញ។ 
៤គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Lewandowski , Coman,និង Gnabry ២គ្រាប់តែឯង ខណៈ កីឡាករ Uth រកបានគ្រាប់បាល់១គ្រាប់តាមពីក្រោយវិញដើម្បីលើកទឹកចិត្តអ្នកគាំទ្រ។
យ៉ាងណាមិញក្រុម Cologn បានបានបង្កផលលំបាកជាច្រើនដល់ Bayern Munich ក៏ប៉ុន្តែ មិនអាចបញ្ឈប់ក្រុម ក្រុមការពារតំណែងជើងឯកអោយរំកិលចំណាត់ថ្នាក់ឡើងឈរនៅលើគូប្រជែងគឺ RB Leipzig ត្រឹមតែមួយពិន្ទុដើម្បីឈរនៅលើកំពូលតារាង។
ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញLewandowski បានក្លាយកីឡាករទី ២ ដែលរកបាន ២៣ គ្រាប់នៅក្របខ័ណ្ឌ Bundesliga ក្នុង ២២ ប្រកួតរដូវកាល២០១៩-២០២០ ក្រោយពេលកីឡាករជើងចាស់របស់ក្លឹបគឺលោក Gerd Muller ធ្លាប់បង្កើតកំណត់រហូតដល់ទៅ៣ដងពោលគឺត្រឹមតែ២២ប្រកួតរកបាន ២៦ គ្រាប់រដូវកាល ១៩៦៧-១៩៧០, (២៣គ្រាប់/២២ប្រកួត) រដូវកាល ១៩៧១-១៩៧២ និង (២៤គ្រាប់/២២ប្រកួត)នៅរដូវកាល ១៩៧២-១៩៧៣)៕

ប្រភព៖ BBC
                