ប្រភពពីគេហទំព័រ Don Ballon បានចុះផ្សាយថាៈក្រុមហង្សក្រហម Liverpool កំពុងពិចារណាលើការចុះហត្ថលេខាផ្ទេរយកខ្សែបម្រើរបស់ក្រុម Manchester City គឺ កីឡាករ Kevin De Bruyne និង ខ្សែការពារកណ្តាល Aymeric Laporte មកកាន់ទឹកដី Anfield នៅរដូវក្តៅខាងមុខនេះ ។

កំលុងពេលកំពុងទទួលរងបំរាមពី UEFA មិនអោយចូលប្រកួតក្របខណ្ឌ Champion League ២រដូវកាលនិងប្រឈមការខាតបង់ប្រាក់ចំណូលជាច្រើនសម្រាប់ក្លឹប ធ្វើអោយមានពាក្យចចាមអារ៉ាមលើកឡើងថាក្លឹបអាចនឹងត្រូវបង្ខំចិត្តលក់កីឡាករសំខាន់ៗមួយចំនួនដើម្បីមានសមតល្យក្នុងការចំណាយ។

ទោះបីជាមានការផ្តេជ្ញាចិត្តពីសំណាក់កីឡាករ Raheem Sterling និង គ្រូបង្វឹកលោក Pep Guardiola បានបញ្ជាក់ជាថ្មីម្តងទៀត ប្តេជ្ញាចិត្តបន្តនៅរួមសុខរួមទុក្ខជាមួយក្លឹបនិងមានរយៈពេល១០ថ្ងៃដើម្បី ប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ UEFA តែវាហាក់ដូចជាមិនទំនងជាអាចហាមខាត់ការចាកចេញរបស់កីឡាករសំខាន់ៗមួយចំនួនដែលដែលចង់ចេញទៅកាន់គូប្រជែងក្នុងក្របខ័ណ្ឌ Premier League នោះបានទេ ។

ប្រភព៖ Goal