ខ្សែការពារកណ្តាល Sergio Ramos បានទទួលកាតក្រហមបណ្តេញចេញពីការប្រកួតកំលុងពេលដែលក្រុមរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champion League ទល់និងក្រុមភ្ញៀវ Man.City កាលពីថ្ងៃព្រឹកថ្ងៃព្រហស្បត្ត៏ទី២៧ កុម្ភៈ ២០២០ នេះ។
ក្រោយពីត្រូវក្លឹប Man.City នាំមុខក្នុងលទ្ធផល ២ទល់និង១ កីឡាករអន្តរជាតិអេស្បាញរូបនេះ បានព្យាយាម ទាញកីឡាករខ្សែប្រយុទ្ធ Gabriel Jesus ដែលកំពុងបណ្តើរបាល់ដាច់មាត់ខ្សែការពារទៅហើយនោះ។ ដូច្នេះអាជ្ញាកណ្តាលលោក Daniel Orsato មិនបង្អង់យូរបានសម្រេចផ្តល់កាតក្រហមបណ្តេញរូបគេចេញពី ទីលាននៅនាទី៨៦ មុនបញ្ចប់ការប្រកួតតង់ទី២។
មានន័យថាប្រធានក្រុមអធិរាជស Real Madrid វ័យ ៣៣ឆ្នាំរូបនេះ បានទទួលកាតក្រហមសរុបជាលើកទី៤ នៅក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប និងជាលើកទី ២៦ ក្នុងអាជីពបាល់ទាត់សម្រាប់ក្លឹប និងក្រុមជម្រើសជាតិ។ ក្រុម Man.City និងត្រូវបើកទ្វារកីឡាដ្ឋាន Etihad Stadium ទទួលក្រុម Real Madrid ជាលើកទី២នៅថ្ងៃទី ១៧មិនា ២០២០ខាងមុខនេះ។
ប្រភព៖ Goal
តើ Ramos ទទួលកាតក្រហមប៉ុន្មានហើយនៅ Champion League ?
អត្ថបទទាក់ទង