លោក Pep Guardiola បានសាទរចំពោះក្រុម Man.City ដែលបានទទួលជ័យជម្នះវគ្គ ១៦ក្រុមការប្រកួតជើងទី២ នៃពានរង្វាន់ Champions League នៅឯកីឡដ្ឋាន Bernabeu។

ប៉ុន្តែអ្នកចាត់ការទូទៅអន្តរជាតិអេស្បាញរូបនេះបានក្រើនរំលឹកថាលោក Zinedine Zidane មិនបាននៅស្ងៀម នឹងកំពុងពិនិត្យមើលយុទ្ធសាស្រ្តដើម្បីឆ្លើយតបសម្រាប់ការប្រកួតជើងទី២។ ទោះយ៉ាងណាលោក Pep ជឿជាក់ថាក្រុមរបស់លោកនិងឆ្លងផុតទៅវគ្គ ៨ក្រុមចុងក្រោយ។

ជ័យជម្នះរបស់ Man City បានកើតឡើងនៅថ្ងៃដែលតុលាការអាជ្ញាកណ្តាលកីឡាបានទទួលនូវបណ្តឹងឧទ្ធរណ៍របស់ក្លិបប្រឆាំង ការហាមឃាត់រយៈពេលពីរឆ្នាំរបស់ពួកគេពីបាល់ទាត់អឺរ៉ុបពីបទរំលោភច្បាប់ហិរញ្ញវត្តុ FFP ប៉ុន្តែលោក Guardiola បានទទូចថាកីឡាកររបស់គាត់មិនមានការលើកទឹកចិត្តលើករណីនោះទេ។

ប្រភព៖ Skysport