ការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia រវាង Juventus និង AC Milan នៅយប់ថ្ងៃពុធនេះត្រូវបានពន្យារពេលដោយសារបញ្ហារីករាលដាល នៃមេរោគផ្លូវដង្ហើមកំពុងឆ្លងរាលដាលនៅក្នុងប្រទេសអ៊ីតាលី។
កាលពីជើងទី១ ក្រុមទាំងពីរទទួលលទ្ធផលស្មើ ១ទល់និង១ នៅពេល Cristiano Ronaldo ស៊ុតបាល់ប៉េណាល់ទី ដ៏ចម្រូងចម្រាសដើម្បីតាមស្មើគ្រាប់បាល់នាំមុខរបស់កីឡាករ Ante Rebic។
ការប្រជុំដើម្បីសម្រេចពន្យាពេលនេះបានធ្វើឡើងជាមួយតំណាងរបស់ក្រុម Juventus, អភិបាលក្រុង Turin Chiara Appendino និង Milan លោក Claudio Paolomba។ រដ្ឋាភិបាលអ៊ីតាលី បានផ្អាករាល់ព្រឹត្តិការណ៍កីឡាទាំងអស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយវីរុសនេះរហូតដល់ថ្ងៃទី៨ ខែមីនាខាងមុខ។
ប្រភព៖ Goal