ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសPremier League បានផ្អាកឲ្យកីឡាករនិងមន្ត្រីអាជ្ញាកណ្ដាលធ្វើការចាប់ដៃស្វាគមន៍គ្នាមុនការប្រកួត ព្រោះតែបារម្ភពីវីរុសកូរ៉ូណា។
កាលពីយប់មិញប្រធានរបស់ PL បានចេញមកប្រកាសថា វប្បធម៌ចាប់ដៃស្វាគមន៍គ្នាមុនការប្រកួតនឹងមិនធ្វើទៀតឡើយចាប់ផ្ដើមពីសប្ដាហ៍នេះរហូតដល់សេចក្ដីជូនដំណឹងបន្ថែម។ ទំនៀមទម្លាប់ក្រុមម្ចាស់ផ្ទះដើរស្វាគមន៍ក្រុមភ្ញៀវនឹងបន្តធ្វើដូចរាល់ដង គ្រាន់តែផ្អាកមិនឲ្យចាប់ដៃគ្នា។
កាលពីសប្ដាហ៍មុន អ្នកចាត់ការរបស់ Newcastle លោក Steve Bruce បានឲ្យកីឡាករក្រុមរបស់លោកបញ្ឈប់ការចាប់ដៃគ្នានៅពេលព្រឹក រាល់ពេលទៅហាត់។ ក្លឹប Southampton ក៏បានប្រកាសឲ្យកីឡាករខ្លួនឈប់ស៊ីញេឬថត Selfie ជាមួយគ្នាគាំទ្រ៕
Credit: Sabay