លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool មិនបានជាប់ជាបេក្ខភាព ដែលត្រៀមនឹងឈ្នះពានរង្វាន់អ្នកចាត់ការឆ្នើមក្នុងក្របខ័ណ្ឌ Premier League ប្រចាំខែកុម្ភៈកន្លងទៅនេះទេ បន្ទាប់ពីឈ្នះពាននេះ ៥ខែ។ ក្នុងខែកុម្ភៈនេះ Liverpool លេងនៅក្នុង Premier League ចំនួន ៣ដង ឈ្នះទាំង ៣ដង តែលោកមិនជាប់ឈ្មោះក្នុងបេក្ខភាព ៤រូបចុងក្រោយ ដែលឈ្នះពាននេះទេ។
សម្រាប់បេក្ខជនដែល ត្រៀមនឹងទទួលបានពានរង្វាន់អ្នកចាត់ការឆ្នើមប្រចាំខែកុម្ភៈមាន ៤រូប ដោយក្នុងនោះមានលោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United និងលោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal ។
រីឯបេក្ខជនពីររូបទៀត មានដូចជា លោក Sean Dyche អ្នកចាត់ការក្លឹប Burnley និងលោក Chris Wilder អ្នកចាត់ការក្លឹប Sheffield United ដែលជាបេក្ខជនដែលត្រៀមនឹងទទួលពានអ្នកចាត់ការឆ្នើមប្រចាំខែកុម្ភៈ។ ទោះជាយ៉ាងណាបេក្ខជនទាំង ៤រូបនេះនឹងត្រូវបាន ចូលរួមដាក់ឲ្យបោះឆ្នោតបន្ត ដើម្បីជ្រើសរើសយកអ្នកឈ្នះម្នាក់ ដោយលទ្ធផលនឹងត្រូវប្រកាសនៅសប្ដាហ៍ក្រោយនេះ៕