ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានចេញមុខបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន ក្រោយមានព័ត៌មានចុះផ្សាយព្រោងព្រាតថាខ្លួនមានឆ្លងជំងឺមួយនេះ។
បង្ហោះសារក្នុងបណ្ដាញ Twitter កីឡាកររូបនេះបាននិយាយថា៖ ” សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំចង់មកបញ្ជាក់ថា ខ្ញុំមានសុខភាពល្អទេ ហើយនៅពេលនេះកំពុងតែនៅក្នុងលក្ខខ័ណ្ឌដាច់ដោយឡែក ដោយស្ម័គ្រចិត្តប៉ុណ្ណោះ ” ។
ចំណែកឯខាងក្លឹបមកទល់ពេលនេះ មិនទាន់មានការចេញមុខបកស្រាយដោយផ្លូវការនោះទេ ប៉ុន្តែបើតាមសារព័ត៌មាន Goal វិញបានឲ្យដឹងថា ខាងក្លឹបក៏បង្ហាញគោលជំហរបដិសេធនឹងការចុះផ្សាយរបស់សារព័ត៌មានផងដែរ។
សារព័ត៌មានដំបូង ដែលបានបង្ហោះទាក់ទងនឹងការឆ្លងជំងឺរបស់ Dybala គឺភ្នាក់ងារសារព័ត៌មាន ASNA។ យ៉ាងណាមិញ Juventus មានកីឡាករម្នាក់បានឆ្លងជំងឺរាតត្បាតសកលមួយនេះ៕