កីឡាករក្លឹបបាល់ទាត់លីកកំពូលប្រេស៊ីល Gremio បានពាក់ម៉ាស់មុខធ្វើការប្រកួតក្នុងទឹកដីបស់ខ្លួនដណ្តើមពានរង្វាន់ Championship នៅរដ្ឋ Gaucho នៅក្នុងទីលានកាលពីថ្ងៃអាទិត្យ ដើម្បីបង្ការចំពោះភាពភ័យខ្លាចការរីករាលដាលឆ្លងមេរោគ Covid-១៩ ដែលអាចកើតឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូង។
លោក Paulo Luz នាយកគ្រប់គ្រងបាល់ទាត់របស់ Gremio ត្រូវបានដកស្រង់សម្តីដោយ គេហទំព័ររបស់ប្រេស៊ីល UOL ថា: សុខភាពជីវិតជារឿងសំខាន់ដែលគ្រប់គ្នាកំពុងប្រឈម។ យ៉ាងណាមិញមិនមានអ្នកទស្សនាត្រូវបានអនុញ្ញាតិអោយចូលទៅគាំទ្រ និង ទស្សនាការប្រកួតនេះទេ។
យ៉ាងណាមិញការប្រកួតនេះនៅតែប្រពឹត្តទៅ ក្រោយពីមានការតវ៉ា បានកើតឡើងពីសំណាក់កីឡាករ ក្លិបនៅទូទាំងអាមេរិកខាងត្បូងកំពុងចាប់ផ្តើមត្អូញត្អែរចំពោះការសម្រេចចិត្តរបស់អាជ្ញាធរបាល់ទាត់ចំពោះការសម្រេចចិត្តប្រកួតដោយគ្មាន អ្នកទស្សនានេះផងដែរ។
ស្រដៀងគ្នានេះលោក Jorge Jesus គ្រូបង្វឹករបស់ Flamengo បានអំពាវនាវឲ្យផ្អាកការប្រកួតកីឡាបាល់ទាត់ទោះក្នុងរូបភាពបែបណាដោយលោកបានលើកឡើងថា កីឡាករត្រូវការការពារ ពីព្រោះពួកគេមិនមែនជាមនុស្សអច្ឆរិយៈទេ។