ព្រឹត្តការណ៏ប្រកួតបាល់ទាត់ដណ្តើមជើងឯកទ្វីបអាហ្រ្វិករឺហៅថា African Nation Cup នៅទ្វីបអាហ្រ្វិកត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិកធ្វើការពន្យារពេលដោយសារតែការការរីករាលដាលនៃមេរោគ Covid-១៩ដែលកំពុងរាតត្បាតនៅបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ខណៈប្រទេសនៅទ្វីបអាហ្រ្វិកមួយចំនួនក៏ បានប្រកាសពីការរកឃើញថាមានប្រជាពលរដ្ឋរបស់ខ្លួនឆ្លងជំងឺនេះ។

CAF ដែលនិងគ្រោងធ្វើការប្រកួតពានរង្វាន់បាល់តាត់សម្រាប់ទ្វីបអាហ្រ្វិកនៅខែមេសា បានសម្រេចប្រកាសជាផ្លូវការណ៏នៅថ្ងៃអង្គារទី ១៧មិនា ២០១៩ថាព្រឹត្តការណ័ប្រកួតដ៏ធំប្រចាំទ្វីបអាហ្រ្វិកដែលគ្រោងធ្វើចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី២៥មេសា ២០២០ក្នុងនាមប្រទេសកាមេរ៉ូនជាម្ចាស់ផ្ទះ ត្រូវបានលើកពេលដោយសារតែបញ្ជៀសការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើម Covid-១៩ នេះ។

ការសម្រេចរបស់សហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក(CAF)បានគោរតាមការចង្អុលបង្ហាញរបស់អង្គការសុខភាពពិភពលោក (WHO) បន្តាប់ពីសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបUEFA ក៏បានលើកពេលដូចគ្នាផងដែរសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Copa América និង Euro ២០២០ផងដែរនោះ។

ប្រភព៖​ Besoccer