Romelu Lukaku បានសារភាពថាខ្លួនធ្លាប់បានពិចារណា Serie A មុនពេល ផ្លាស់ទៅក្លឹប Juventus ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិកមានទំនាក់ទំនងក្នុងការផ្ទេរមកក្លឹប Juventus កាលពីឆ្នាំមុន។

ក៏ប៉ុន្តែអ្វី ដែលជាការសម្រេចចិត្តនោះគឺឱកាសជួបជុំគ្នាធ្វើការសាជាថ្មីជាមួយគ្រូបង្វឹកលោក Antonio Conte ជាកត្តាសំខាន់ ដែលធ្វើអោយខ្លួនចុះកុងត្រាផ្ទេរមកកាន់កីឡាដ្ឋាន San Siro។

អតីតខ្សែប្រយុទ្ធ Man.Utd,​ Chelsea,​ ​West Brom និង Everton រូបនេះធ្លាប់បានចំណាយ ពេលពីរឆ្នាំជាមួយក្រុមបិសាចក្រហមមុនពេលផ្ទេរមកក្របខណ្ឌ SerieA ក្នុងតម្លៃខ្លួន ៨០លានយូរ៉ូរឺ(៧៤ លានផោន)កាលពីខែសីហាឆ្នាំ២០១៩។

បង្ហាញខ្លួនរដូវកាលដំបូង ២០១៩-២០២០ Lukaku ស៊ុតបញ្ចូលទី ២៣គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ដងនៅគ្រប់ក្របខណ្ឌប្រកួត។

ប្រភព៖ Goal