Manchester United ​ដែលមានរហ័សនាម ​ក្រុម​បិសាច​ក្រហម បាន​ប្រកាស​ថា​ពួកគេ​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ដូច​ធម្មតា ​ដល់​សមាជិក​ក្រុម និង​បុគ្គលិក​ទាំង​៣​ពាន់​នាក់​របស់​ក្លឹប​នេះ ​បើ​ទោះ​ជា​បច្ចុប្បន្ន​ផ្អាក​គ្រប់​សកម្មភាព​ក៏​ដោយ។

​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​បាន​ប្រកាស​ជា​ថ្មី​ថា​​ នឹង​ផ្អាក​គ្រប់​សកម្ម​ភាព​បាល់ទាត់​ទាំង​អស់ ​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០២០​ទើប​សម្រេច​ជា​ថ្មី​ទៀត។ ​ការ​ផ្អាក​នេះ ​ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ​​នៅ​អង់គ្លេស។

​ហើយ​ទោះ​ជា​លីគ​បាន​ផ្អាក ​និង​កម្មវិធី​ផ្សេង​ៗ​​មិន​ដំណើរ​ការ​មែន ប៉ុន្តែ​សម្រាប់​ក្រុម បិសាច​ក្រហម ​បាន​ប្រកាស​ដំណឹង​ល្អ​សម្រាប់​បុគ្គលិក​ក្លឹប​ទាំង​អស់​ថា ពួកគេ​នឹង​បើក​ប្រាក់ឈ្នួល​ជា​ធម្មតា។ ​ដោយ​ការ​ប្រកាស​នេះ ធ្វើ​ឱ្យ​បុគ្គលិក​ក្លឹប​ទាំង​អស់​សាទរ​ជា​ខ្លាំង៕