គ្មានកីឡាករឬគ្រូបង្វឹកណាម្នាក់មានប្រាក់ចំណូលខ្ពស់ជាងកីឡាករ Lionel Messi របស់ក្លឹប Barcelona និង គ្រូបង្វឹក Diego Simeone របស់ក្លឹប At.Madrid។ Cristiano Ronaldo គឺជាកីឡាករទី២ ដែលរកចំណូលបានច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់មកគឺតារាឆ្នើម Neymar របស់ក្លឹប Paris Saint-Germain សម្រាង់រដូវកាល ២០១៩-២០២០នេះ។
យោង France Football បានចុះផ្សាយថាៈ Messi រកបាន ១៣១លានអឺរ៉ូ ឬស្មើនឹង ១៤១លានដុល្លារអាមេរិក ទៅលើប្រាក់ចំណូលប្រចាំឆ្នាំរបស់គេ ដែលមានប្រភពមកពីប្រាក់ខែ ប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។ កីឡាករសញ្ជាតិអាហ្សង់ទីនដែលរកចំណូលបានមួយលានអឺរ៉ូច្រើនជាងកាលពីរដូវកាលមុន បានក្លាយជាកីឡាករដែលរកចំណូលបានខ្ពស់ជាងគេទាំងបីចាប់គិតតាំងពីឆ្នាំ២០១៣ មក។
តួលេខនេះ នាំឲ្យតារាឆ្នើមអន្តរជាតិអាហ្សង់ទីនរបស់ក្លិប Barcelona រូបនេះ ឈរពីលើ Ronaldo ដែលរកបានចំណូលប្រចាំឆ្នាំបានដល់ ១១៨លានអឺរ៉ូ, Neymar រកបាន ៩៥លានអឺរ៉ូនិង Antoine Griezmann ឈរនៅលេខរៀងទី ៤ ដែលមានប្រាក់ចំណូល ៣៨,៥លានអឺរ៉ូ ដោយមិនគិតពីប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មសម្រាប់សមាជិកជ័យលាភី World Cup ២០១៨ សញ្ជាតិបារាំងរូបនេះ។
គ្រូបង្វឹករបស់ Atletico Madrid សញ្ជាតិអាហ្សង់ទីន លោក Diego Simeone មានប្រាក់ចំណូល (៤០,៥ លានអឺរ៉ូ) តាមពីក្រោយដោយគ្រូបង្វឹករបស់ Inter Milan លោក Antonio Conte (៣០ លានអឺរ៉ូ) និងលោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City (២៧.៥ លានអឺរ៉ូ) ។
ប្រភព៖ ghanasoccernet