លីកកំពូលអេស្បាញ បានប្រកាសជាផ្លូវការណ៏សម្រាប់ការប្រកួតក្របខណ្ឌទី១ និងទី២ រួច និងត្រូវធ្វើការប្រកួតឡើងវិញនៅខែមិថុនា។ យ៉ាងណាមិញគណៈកម្មាការប្រកួត នៅមិនទាន់សម្រេចចិត្តថាត្រូវលេងដោយបិទទ្វារគ្មានអ្នកគាំទ្ររឺយ៉ាងណានោះទេ? ខណៈដែលការប្រកួតអាចនិងត្រូវលេងរៀងរាល់២ថ្ងៃម្តងពោលគឺ ៤៨ម៉ោងដើម្បី ចៀសនៅប្រឈមការ ខាតបង់ ផ្នែកហិរញ្ញវត្ថុថែមទៀត។

ទោះបីយ៉ាងនេះក្តីប្រធានលីកលោក Javier Tebas បានប្រាប់ក្លិបទាំង៤២ ថាមានពេលវេលាកំណត់។ ប្រសិនការប្រកួតមិនអាចចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍ថ្ងៃទី ២៧ ខែមិថុនាទេយុទ្ធនាការនេះអាចត្រូវបានលុបចោល។

នៅក្នុងសេណារីយ៉ូនោះមិនបានបង្ហើបឱ្យដឹងថាតើសេចក្តីសម្រេចនឹងត្រូវធ្វើយ៉ាងដូចម្តេច? តើក្រុមណានឹងមានសិទ្ធិចូលរួមព្រឹត្តការណ៏អឺរ៉ុបហើយថាតើនឹងមានការផ្សព្វផ្សាយនិងការកាត់បន្ថយឬអត់?។

ប្រភព៖ Sport