ក្លឹបមាន់ខ្នាយមាស Tottenham មានទំនុកចិត្តថាពួកគេនឹងអាចរក្សាទុកខ្សែប្រយុទ្ធឆ្នើម Harry Kane បានរហូតដល់រដូវកាល២០២០-២០២១ ខណៈក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍បានធ្វើការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះ។
Spurs បានដាក់តម្លៃខ្លួន Kane ក្នុងតម្លៃ ២០០ លានផោន ស្មើនិង(២៤៨ លានដុល្លារ) ដើម្បីធានាថាក្លឹបធំៗ នឹងមិនមានឆន្ទៈចំណាយប្រាក់ច្រើននៅរដូវក្តៅនេះ ស្របពេលពិភពបាល់ទាត់បានសម្រាកលើកពេលប្រកួតជុំវិញការរីករាលដាលនៃមេរោគCovid ១៩នេះ។
Kane ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអង់គ្លេស វ័យ ២៦ ឆ្នាំរូបនេះបានបញ្ចេញសមត្ថភាពលេចធ្លោ ជាខ្សែប្រយុទ្ធកណ្តាលឆ្នើមម្នាក់នៅលីកកំពូលទ្វីបអឺរ៉ុបនិងដើរតួ នាទី សំខានជាខ្សែប្រយុទ្ធជួរមុខម្នាក់របស់ក្លឹប។ បានសារភាពកាលពីចុងសប្តាហ៍មុនថាគាត់អាចចាកចេញពីក្លឹបនៅរដូវក្តៅនេះដោយបញ្ជាក់ហេតុផលថា: វាអាស្រ័យលើក្រុមនិងទម្រង់លេងរបស់ក្រុមមានការរីកចំរើនរឺអត់៕