វីរបុរសក្រុម Luton Town និងជាអតីតគ្រូបង្វឹកក្រុមយក្សអេស្ប៉ាញ Real Madrid, Atletico Madrid និង Barcelona លោក Radomir Antic បានទទួលមរណភាព ក្នុងអាយុ ៧១ ឆ្នាំ។ Antic បានចំណាយពេល ៤ ឆ្នាំជាមួយ Luton និងធ្លាប់ជាអ្នករកគ្រាប់បាល់បានយ៉ាងល្អអោយក្រុមនៅចន្លោះឆ្នាំ១៩៨០-១៩៨៤។

ជោគជ័យដ៏ធំបំផុតរបស់លោក Antic គឺនៅកំលុងពេលគ្រប់គ្រងក្លឹប Atletico Madrid និងបានជួយក្លឹប ឈ្នះពាន La Liga និង Copa del Rey ក្នុងឆ្នាំ ១៩៩៦ ។ អតីតកីឡាករខ្សែការពារយូហ្គោស្លាវី បច្ចុប្បន្នជាប្រទេសបូស្នីរូបនេះក៏ធ្លាប់ដឹកនាំក្រុម ជម្រើសជាតិស៊ែប៊ីផងដែរ នៅចន្លោះឆ្នាំ២០០៨-២០២០។

ក្លឹបកំពុងលេងនៅលីកលំដាប់ទី២ អង់គ្លេសLuton បានសរសេរលើបណ្តាញសង្គមថាៈ យើងមានអារម្មណ៍ ក្រៀមក្រំណាស់នៅពេលទទួលបានដំណឹងដ៏ក្រៀមក្រំពីមរណៈភាពរបស់ Radomir Antic ។

Anti បានក្លាយជាគ្រូបង្វឹកទី២ក្នុងប្រវត្តិសាស្រ្តដែលបានដឹកនាំក្រុមយក្សអេស្បាញទាំងពីរគឺReal Madrid និង Barcelonaក្រោយតែងតាំងទទួលដំណែងដឹកនាំក្រុមនៅកីឡាដ្ឋាន Camp Nou នៅឆ្នាំ ២០០៣ ។

ប្រភព៖ BBC