ការប្តេជ្ញាចិត្តក្នុងការបំពេញរដូវកាលនេះទាំងស្រងុ នៅមុនពេលដើមខែកក្កដា គឺជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀតដែលត្រូវបានយកទៅពិចារណាដោយក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League។
ក្លិបនានា នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីព្យាយាមស្វែងរកដំដោះស្រាយមួយ ក្នុងដំណាក់កាលនៃវិបត្តិវីរុសកូវីដ-១៩។ ជម្រើសមួយក្នុងការបញ្ចប់យុទ្ធនាការឆ្នាំ២០១៩-២០២០ នៅថ្ងៃទី៣០ ខែមិថុនា មិនថា ការប្រកួតទាំងអស់នឹងត្រូវលេងទាំងស្រុង ឬអត់ក៏ដោយ នឹងស្ថិតក្នុងចំណោមសំណើផ្សេងទៀត សម្រាប់ក្របខ័ណ្ឌលីកនេះ។
បើយោងទៅតាមការចេញផ្សាយនូវព័ត៌មានផ្សេងៗ កត្តាមួយក្នុងចំណោមកត្តាដ៏ពិសេសបំផុត ក្នុងការបង្កើតឲ្យមានការបំផុតគំនិត ដើម្បីបញ្ចប់ការប្រកួតនៅចុងខែមិថុនា ដែលត្រូវបានគាំទ្រដោយសមាជិកជាច្រើនក្នុងក្របខ័ណ្ឌ Premier League គឺការផុតកំណត់លើកិច្ចសន្យារបស់កីឡាករ និងបុគ្គលិកជាច្រើននៅចុងខែមិថុនា តែម្តង។
ប្រធានប្រតិបត្តិម្នាក់មកពីក្លិបឈានមុខគេមួយ បានប្រាប់ The Guardian ថា លោកមិនមានការបារម្ភខ្លាំងឡើយលើបញ្ហានេះ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានចេញនូវសេចក្តីណែនាំផ្សេងៗ កាលពីសប្តាហ៍មុនដែលបញ្ជាក់ថា កិច្ចសន្យាផ្សេងៗ អាចបន្ត រហូតដល់រដូវកាលនេះ បញ្ចប់៕
ប្រភពព័ត៌មាន៖ The Guardian