Gareth Bale បានក្លាយជាកីឡាករបាល់ទាត់ឆ្នើមចុងក្រោយគេដែលបានធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន១លានផោនដើម្បីសកម្មភាពប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីត-១៩ ដល់អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសវែលនិងអេស្ប៉ាញ។

សម្រាប់ថវិកានោះមួយចំណែកខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិវែលបានបរិច្ចាគទឹកប្រាក់ ៥៦៩,០០០ យូរ៉ូដល់មន្ទីរពេទ្យនៅឯស្រុកកំណើតរបស់គាត់នៅចក្រភពអង់គ្លេសហើយនឹង ចំនួនដែលនៅសល់បានបរិច្ចាគដល់អាជ្ញាធរនៅទីក្រុងម៉ាឌ្រីដជាទីកន្លែងមូលដ្ឋានរបស់ក្រុមអធិរាជស និង ជាទីដែលត្រូវបានបិទមិនអោយដំណើការនិងធ្វើការពន្យាពេលក្របខណ្ឌ La Liga ចាប់តាំងពីថ្ងៃទី ១៤ ខែមីនា ២០២០។

ប្រភព៖ Sport