
លោក Roy Keane បាននិយាយថាក្រុមបិសាចក្រហម Manchester United ចាំបាច់ត្រូវចុះហត្ថលេខាខ្សែការពារយ៉ាងហោចណាស់មួយរឺពីរនាក់បន្ថែមទៀតនៅពេលទីផ្សារដោះដូរកីឡាករបើកនារដូវក្តៅនេះ។
អតីតខ្សែបម្រើដ៏មានឥទ្ធិពលKeane បានអះអាងថាក្រុមរបស់លោក Ole Gunnar Solskjaer គួរតែផ្តោតជាសំខាន់លើតំបន់ការពារទោះបីជាប្រភពពត៌មានចុះផ្សាយថាក្រុមចាប់អារម្មណ៏ចង់បានខ្សែបម្រើ Jadon Sancho របស់ Borussia Dortmund និង Jack Grealish របស់ Aston Villa មករួមក្រុម បន្ថែមទៀតក្តី។
Kane បានបង្ហាញពីភាពមិនទុកចិត្តលើខ្សែការពារឆ្វេង Luke Shaw ដែលត្រូវបានដាក់អោយលេងខុសតួនាទី ពេលខ្លះទោះបីជាពិតប្រាកដរូបគេលេងនៅតំបន់ការពារ តែក៏បានបង្ហាញទម្រង់លេងនៅតំបន់បម្រើកណ្តាលម្តងម្កាលផងដែរ។
ថ្លែបប្រាប់គេហទំព័រ Sky Sports News អតីតខ្សែបម្រើក្រុមជម្រើសជាតិអៀឡង់រូបនេះបានបញ្ជាក់ថាៈ ក្រុមតែងត្រូវការខ្សែប្រយុទ្ធនៅដំណាក់កាលចុងក្រោយនេះ។ ប៉ុន្តែខ្ញុំនៅតែគិតថា Man. United ត្រូវការជាចាំបាច់ខ្សែការពារម្នាក់រឺពីរនាក់ទៀត។
Man.United ក៏មានទំនាក់ទំនងចុងក្រោយនេះថាចង់បានកីឡាករ Kalidou Koulibaly របស់ក្រុម Napoli ប៉ុន្តែការផ្ទេរនិងមិនទំនងជាអាចកើតមានឡើងមុនយុទ្ធនាការប្រកួតរដូវកាល ២០២០-២០២១ នោះទេ៕
ប្រភព:Sportsmole
