
លោក Mauricio Pochettino បានសារភាពថារូបលោកមានក្តីសុបិនចង់វិលត្រលប់ទៅដឹកនាំ អតីតក្លឹប មាន់ខ្នាយមាស Tottenham វិញនៅថ្ងៃណាមួយមុនពេលរូបលោកលាចាកលោកនេះ។
អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនក៏បង្ហាញពីមហិច្ឆតាចង់ឈ្នះពានធំៗ ដែលខ្លួនខកខានឈ្នះដោយសំដៅលើពាន Premier League និង Champion League ជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏កំលុងពេលដឹកនាំក្លឹបកន្លងមក។
Pochettino គ្រូបង្វឹកវ័យ ៤៨ឆ្នាំ បានជួយជ្រោមជ្រែងក្លឹប ឱ្យក្លាយជាក្រុមកំពូលមួយនៅលីកកំពូលអង់គ្លេស និង នៅលើឆាកព្រឹត្តិការណ៏បាល់ទាត់ទ្វីបអឺរ៉ុបក្នុងអំឡុងពេល ៥ ឆ្នាំ(២០១៤-២០១៩)កន្លងមកក្រោយចាកចេញពីក្លឹប Espanyol នៅក្របខណ្ឌ La Liga។
ក្រុមមាន់ខ្នាយមាស Tottenham បានខកចិត្តនិងត្រឹមបញ្ចប់ក្នុងចំណាត់ជាម្ចាស់ជើងឯករង លីកកំពូលអឺរ៉ុប Champion រដូវកាល២០១៨-២០១៩ ក្រោមការដឹកនាំរបស់លោក Pochettino និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ចំនួន ២ ដងក្នុងក្របខ័ណ្ឌ Premier League។
ផ្ទូយទៅវិញរជ្ជកាលរបស់ Pochettino នៅភាគខាងជើងទីក្រុងឡុងដ៍ប្រែជាជូរចត់ក្នុងរដូវកាល ២០១៩-២០២០ ដោយចាប់ផ្តើមរដូវកាលមិនបានល្អត្រូវក្លឹបបញ្ចប់តួនាទីនៅ ខែវិច្ឆិកាឆ្នាំមុនដោយជំនួសមកវិញនូវអ្នកចាត់ការទូទៅលោក Jose Mourinho។

ប្រភព៖ Gaol
