អត្តពលិកអាជីពរបស់អេស្ប៉ាញ ក្នុងនោះរាប់បញ្ចូលទាំងកីឡាករបាល់ទាត់ក្នុងក្របខ័ណ្ឌ La Liga អាចចាប់ផ្តើមការហ្វឹកហាត់ជាមូលដ្ឋានរបស់ខ្លួន ចាប់ពីថ្ងៃទី៤ ខែឧសភា តទៅ។ នេះបើយោងទៅតាមការប្រកាសរបស់រដ្ឋាភិបាល កាលពីថ្ងៃអង្គារ។ ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ ត្រូវបានផ្អាកចាប់តាំងថ្ងៃទី១២ ខែឧសភា ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។
លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការបោះជំហានជាលើកដំបូងក្នុងការបន្ធូរបន្ថយវិធានការដាក់បម្រាមផ្សេងៗ ដែលនឹងមានចំនួន៤ដំណាក់កាល ក្នុងរយៈពេល២ខែ។
លោក Sanchez បានឲ្យដឹងថា៖ «ដំណាក់កាលទី១ ឬដំណាក់កាលសូន្យ គឺជាការត្រៀមលក្ខណៈក្នុងការផ្លាស់ប្តូរដំណាក់កាល ឬបញ្ចប់ដំណាក់កាល ដែលយើងមានរួចជាស្រេច។ ក្នុងគម្រោងសេវាណារីយ៉ូដ៏ល្អបំផុត ដំណាក់កាលកាត់បន្ថយការរីករាលដាលនេះ នឹងមានរយៈពេលតិចបំផុត៦សប្តាហ៍ ហើយថិរវេលាជាអតិបរមាដែលយើងចង់អនុវត្ត គឺ៨សប្តាហ៍ សម្រាប់ប្រទេសអេស្ប៉ាញទាំងមូល»។
ដំណាក់កាលបន្ទាប់នៃដំណើរការនេះ គឺការអនុញ្ញាតឲ្យធ្វើការហ្វឹកហាត់ពេញលេញ។ ការប្រកាសនេះ នឹងអនុញ្ញាតឲ្យក្លិបស្ថិតក្នុងក្របខ័ណ្ឌ La Liga ចាប់ផ្តើមហ្វឹកហាត់ជាលក្ខខណៈឯកជនឡើងវិញជាមួយនឹងសមាជិកក្រុមរបស់ខ្លួន ខណៈដែលវិធីនេះ ត្រូវបានព្រមព្រៀងដោយសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ កាលពីដើមខែនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia