ក្រុមការពារតំណែងជើងឯក Premier League បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ៣ ក្រុមតោខៀវ Chelsea បានធ្វើដំណើរទៅសួរសុខទុក្ខ ក្រុម Brighton សម្រាប់ការប្រកួតក្របខណ្ឌកំពូល Premier League សប្តាហ៏ទី២៤ នេះ។
ខ្សែប្រយុទ្ធឆ្នើម Edin Hazard បានរកគ្រាប់បាល់បើកឆាកនាំហេង ដល់ក្រុមភ្ញៀវមុននៅនាទីទី៣ ក្រោយការបញ្ជូនបាល់ពីជ្រុងខាងស្តាំរបស់ខ្សែបម្រើប្រេស៊ីល Willian ។ បន្តមកទៀត មិនទាន់បានប៉ុន្មាននាទីផងខ្សែបម្រើ Willian ដដែលបានរកគ្រាប់បាល់ដោយការស៊ុតបញ្ចូលទីនៅនាទីទី៦ ។
ចូលមកដល់តង់ទី២ ក្រុមភ្ញៀវដដែលនៅតែមានឪកាសគ្រប់គ្រងបាល់ច្រើនជាងក្រុមម្ចាស់ផ្ទះ ស្របពេលក្រុមម្ចាស់ផ្ទះក៏មានឪកាសដូចគ្នាតែមិនមានសំណាង។ ចូលមកដល់នាទីទី៧៧ ខ្សែបម្រើឆ្នើម Eden Hazardដដែលរកថបានគ្រាប់បាល់បញ្ចូលទីនាំមុខក្រុមភ្ញៀវ១គ្រាប់ទៀត នៅនាទីទី៧៧ មុនពេលខ្សែប្រយុទ្ធស្លាបVictor Moses បន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទីទី៨៩ មុនបញ្ចប់ ការប្រកួតនៅតង់។
បច្ចុប្បន្នក្រុម Chelsea នៅតែឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយការមិនទាន់ស្គាល់បរាជ័យ ១១ប្រកួតគ្របក្របខណ្ឌប្រកួត និងតាមពីក្រោយក្រុមកំពូលតារាង Man.City ចំនួន ១៥ពិន្ទុ។សម្រាប់ក្រុម Brighton វិញបច្ចុប្បន្នមានចំណាត់ថ្នាក់លេខ១៦ ប៉ុន្តែជាក្តីបារម្មណ៏សម្រាប់ គ្រូបង្វឹកលោក Hughton សម្រាប់ការប្រកួត ១៣ប្រកួតចុងក្រោយគឺស្គាល់ ពាក្យថាឈ្នះតែមួយប្រកួតប៉ុណ្ណោះ។
ក្រុម Arsenal បានបញ្ចប់ភាពមិនដែលចាញ់ ៣ប្រកួតជាប់គ្នា សម្រាប់ការប្រកួតក្របខណ្ឌ Premier league សប្តាហ៏ទី ២៤នេះ។ ត្រឹមតែ ២២ប៉ុណ្ណោះក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ដល់ទៅ ៤គ្រាប់ ដោយកីឡាករខ្សែការពារវ័យ៣១ឆ្នាំសញ្ជាតិអេស្បាញNacho Monreal បានតែតបាល់បញ្ចូលទីបើកឆាកអោយក្រុមម្ចាស់ផ្ទះនៅនាទីទី៦ ខណៈខ្សែការពារIwobi រកបាន គ្រាប់បាល់ទី២នៅនាទីទី១០ ស្របពេលកីឡាករខ្សែបម្រើបារាំង Koscielny បន្ថែមគ្រាប់ទី ៣នៅនាទីទី១៣ និង កីឡាករ Lacazette រក បានគ្រាប់ទី៤នៅនាទីទី២២ មុនបញ្ចប់តង់ទី១ ស្របពេលក្រុមភ្ញៀវវាយបកបានមួយគ្រាប់វិញនៅនាទីទី៧៨ដោយកីឡាករ Milivojevic ។
បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះArsenal 4:1ភ្ញៀវCrystal Palace ។បច្ចុប្បន្នក្រុមArsenal មានចំណាត់ថ្នាក់លេខ៦តាមពីក្រោយក្រុមលេខ៥ Tottenham Hot Spur ចំនួន២ពិន្ទុ។
ប្រភព៖ bbc