Manchester United បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាខ្សែបម្រើ Saul Niguez ពីក្លិប Atletico Madrid យោងប្រភពពត៌មានពីប្រទេសអេស្បាញបានចុះផ្សាយថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះអាចនឹងផ្ទេរទៅកាន់ក្រុមបិសាចក្រហមរបស់លោក Ole Gunnar Solskjaer នៅពេលបញ្ចប់រដូវកាល២០១៩-២០២០នេះ។

ប្រភពដដែលបន្តថាម្ចាស់ជើងឯក Premier League ១៣សម័យ បានយល់ព្រមលើកិច្ចព្រមព្រៀងផ្តល់ទឹកប្រាក់តម្លៃខ្លួន ៨០ លានយូរ៉ូ ជាមួយក្លឹប Atletico Marid ស្របពេលកីឡាករអន្តជាតិអេស្បាញរូបនេះចង់ចាកចេញពីកីឡដ្ឋាន Wanda Metropolitano ផងដែរ ក្រោយធ្លាក់ចេញពីបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Diego Diego Simeone ។

Saul ក៏ជាទីចំណាប់អារម្មណ៏របស់ក្រុមអ្នកមានបុណ្យ Barcelona ផងដែរក្រោយរកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ លើកក្នុងរដូវកាល ២០១៩-២០២០ រួមបញ្ចូលគ្រាប់បាល់ស៊ុតបញ្ចូលទី Liverpool នៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ ទោះបីជាយ៉ាងនេះក្តីអតីតកីឡាករដែលរូបធំធាត់ក្នុងនាមយុវជនថ្នាលក្លិប Real Madrid រូបនេះមានកិច្ចសន្យាជាមួយក្រុម រហូតដល់ខែមិថុនាឆ្នាំ ២០២៦ឯណោះ៕

អត្ថបទ៖ Polin
ប្រភព៖ sportsmole