ក្រុម Sevilla បានផ្តួលក្រុម Real Betis ក្នុងលទ្ធផល ២-០ ខណៈដែលក្របខ័ណ្ឌ La Liga បានវិលទៅប្រកួតឡើងវិញ ក្រោយពីការផ្អាករយៈពេល៣ខែ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល La Liga បានក្លាយជាក្រខ័ណ្ឌកំពូលអឺរ៉ុបទី២ ដែលបានវិលទៅប្រកួតវិញ បន្ទាប់ពីការផ្ទុះការរាតត្បាតរបស់វីរុសកូវីដ-១៩។

ក្រោយពីក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ បានចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៦ ខែឧសភា ក្របខ័ណ្ឌ La Liga បានបើកទ្វារម្តងទៀតដើម្បីទទួលកីឡាករ ប៉ុន្តែ មិនទទួលអ្នកគាំទ្រឡើយ នៅកីឡដ្ឋាន Ramon Sanchez Pizjuan ដែលជាកន្លែងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែ១ ត្រូវបានរៀបចំឡើង ដោយគ្មានអ្នកទស្សនាដោយផ្ទាល់។

ការប្រកួតនេះ គឺជាការប្រកួតដំបូងគេក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ បើគិតចាប់តាំងពីថ្ងៃទី១០ ខែមីនា ប៉ុន្តែ រយៈពេល៩៣ថ្ងៃខាងមុខទៀត ការប្រកួតនានា នឹងត្រូវបំពេញ ដោយគ្មានការអាក់ខានឡើយ ដើម្បីផ្តល់ការលើកទឹកចិត្តបន្ថែមទៀតដល់ក្របខ័ណ្ឌ Premier League នៅអង់គ្លេស និង Serie A ក្នុងប្រទេសអ៊ីតាលី។

កីឡាករ Lucas Ocampos បានជួយឲ្យក្រុម Sevilla រកបានគ្រាប់បាល់នាំមុខមុន ដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទី ទី៥៦ ហើយបន្ទាប់មក Fernando បានបន្ថែមគ្រាប់បាល់ទី២ សម្រាប់ក្រុមម្ចាស់ផ្ទះ ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia