Manchester United បានសម្លឹងឃើញឪកាសនៃការផ្ទេរយកខ្សែបម្រើស្លាប Juventus កីឡាករ Federico Bernardeschi ជាគោលដៅអាទិភាពប្រសិនពួកគេបរាជ័យក្នុងការចុះហត្ថលេខានាំយក Jadon Sancho ពីក្លឹប Dortmund មិនបានសម្រេចតាមផែនការដោយយោងតាមគេហទំព័រអ៊ីតាលី Tuttosport បានចុះផ្សាយ ។

Sancho កីឡាករអន្តរជាតិអង់គ្លេសរូបនេះស្ថិតនៅក្នុងបញ្ជីចង់បានរបស់ Man United សម្រាប់ទីផ្សារដោះដូរកីឡាករខណៈ Manchester City និង Real Madrid ក៏ចាប់អារម្មណ៍ក៏ប៉ុន្តែអាណាព្យាបាលគឺ Borussia Dortmund មិនចង់បាត់បង់អតីតយុវជនថ្នាលរូបនេះត្រលប់ទៅអង់គ្លេសរឺលីកកំពូលផ្សេងនោះទេ។

យ៉ាងណាមិញកីឡាករវ័យ ២០ ឆ្នាំរូបនេះក៏ក៏មានតម្លៃខ្លួនមិនតិចជាង ១០០ លានផោននោះទេ បើទោះបីជាស្ថានភាពក្លឹបធំៗនៅអឺរ៉ុបបានប្រឈមនិងជួបប្រទះបញ្ហាវិបត្តិហិរញ្ញវត្តុ បន្ទាប់ពីមេរោគកូវីត-១៩ បានវាយលក់ និង រាតត្បាតស្ទើរពាសពេញទ្វីបអឺរ៉ុប៕

អត្ថបទ៖ Polin