ក្របខ័ណ្ឌ Premier League បានវិលត្រឡប់មកវិញបន្ទាប់ពីអវត្តមានរយៈពេលជាង៣ខែ ១០០ ថ្ងៃកន្លងទៅខណៈមានការប្រកួត២ក្រុម ដែលក្រុមទី១គឺរវាង Aston Villa និងក្រុម Sheffield United បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា0 ទល់និង០ក្នុងការប្រកួតដ៏គួរដ៏ចម្រូងចម្រាសកាល រីឯការប្រកួត១គូទៀត Man.City បានផ្តួលភ្ញៀវArsenal ៣ទល់និង០កាលពីថ្ងៃទី១៨ មិថុនា ២០២០នេះ។
អ្វីដែលជាការកត់សម្គាល់គឺនៅមុនពេលការប្រកួតចាប់ផ្តើមដោយគ្មានអ្នកគាំទ្រនាកីឡាដ្ឋានVilla Park ដ៏ស្ងាត់ជ្រងំខណៈកីឡាករក្រុមទាំងពីរនិងមន្រ្តីបានលុតជង្គង់រយៈពេល ១០ វិនាទីភ្លាមៗ ដើម្បីជាសកម្មភាពគាំទ្រដល់ចលនា Black Lives Matter ដែលបានបោះពុម្ភនៅផ្នែកខាងខ្នងអាវកីឡាករទាំងសងខាងនោះ ។
ក្រោយបញ្ចប់សកម្មភាពនេះកីឡាករទាំងអស់ និង គ្រូបង្វឹកព្រមទាំងអ្នកមានវត្តមានក្នុងកីឡាដ្ឋាន បានធ្វើពិធីស្មឹងស្មាធដោយភាព ស្ងៀមស្ងាត់រយៈពេលមួយនាទីដើម្បីជា ការចងចាំនិងរលឹកដល់អ្នកដែលបានស្លាប់ដោយការការឆ្លងរីករាលដាលនៃមេរោគកូវីត-១៩។