អតីតខ្សែប្រយុទ្ធឆ្នើមLouis Saha បានផ្តល់ដំបូន្មានដល់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់Arsenal និងខ្សែបម្រើ Thomas Partey របស់ក្លិប Atletico Madrid អោយផ្ទេរទៅចូលរួមជាមួយអតីតក្លឹបបិសាចក្រហម Manchester United របស់ខ្លួន។
Aubameyang កីឡាករអន្តរជាតិហ្គាបុងនិង Partey សញ្ជាតិហ្គាណា មានការចាប់អារម្មណ៏ចង់បានពីក្លឹបធំៗនៅ លីកកំពូលអឺរ៉ុបជាបន្តបន្ទាប់ ខណៈអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងដែលធ្លាប់លេងអោយ Man.Utd ចន្លោះឆ្នាំ ២០០៤ និង ២០០៨ យល់ថាពួកគេទាំងពីរនិងជាកម្លាំងស្នូលបន្ថែមល្អបំផុតសម្រាប់ក្រុមលោក Ole Gunnar Solskjaer ស្របពេល Aubameyang សុពលភាពកិច្ចសន្យារបស់គេ ឈានដល់ឆ្នាំចុងក្រោយជាមួយ Arsenal នៅចុងខែមិថុនានេះ។
សម្រាប់រដូវកាលចាស់Aubameyang អតីតខ្សែប្រយុទ្ធDormundរូបនេះ បានឈ្នះស្បែកជើងមាសនៅក្របខណ្ឌ Premier League ព្រមជាមួយ Mohamed Salah និងSadio Mane របស់ហង្សក្រហមLiverpool ។ សម្រាប់បច្ចុប្បន្នរូបគេកំពុងតាមពីក្រោយកីឡាករ Jamie Vardy ក្រោយរកបាន ១៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៨ ដងនៅរដូវកាលនេះ។

