លោក Frank Lampard បានបញ្ជាក់ថា លោកបាន «ខិតខំព្យាយាម» យ៉ាងខ្លាំង ដើម្បីទទួលបានការងារនៅក្លិប Chelsea ក្រោយពីតារាឆ្នើម Raheem Sterling បានតវ៉ាថា មិនមានអ្នកចាត់ការទូទៅស្បែកខ្មៅ ក្នុងចំនួនស្មើគ្នានៅលើទីលានប្រកួត ក្នុងកីឡារបស់អង់គ្លេស។

ខ្សែប្រយុទ្ធរបស់ក្លិប Manchester City រូបនេះ ដែលសកម្មជនឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍នោះ បានបញ្ជាក់ថា លោក Lampard និងលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ក្លិប Rangers បានទទួលការងារកំពូលៗ ដោយឡែកអតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរបស់លោក ដែលជាជនជាតិស្បែកខ្មៅ មិនបានទទួលឱកាសដូចគ្នានេះឡើយ។

លោក Lampard ត្រូវបានផ្តល់ការងារដែលគ្រប់គ្នាចង់បានក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោយពីមិនបានចំណាយពេលត្រឹមតែ១រដូវកាលនៅក្លិប Derby County របស់ក្របខ័ណ្ឌ Championship ក្នុងនាមជាអ្នកចាត់ការទូទៅ។ កាលពីដើមខែនេះ Sterling បានធ្វើការបៀបធៀបតួនាទីដែលត្រូវបានផ្តល់ឲ្យលោក Lampard និង Gerrard ជាមួយនឹងតួនាទីរបស់លោក Sol Campbell និង Ashley Cole។

លោក Lampard អតីតតារាឆ្នើមរបស់ក្លិប Chelsea បានឲ្យដឹងថា៖ «ជាមួយនឹង Raheem ការប្រៀបធៀបបុគ្គល នៅពេលអ្នកមិនមានព័ត៌មានលម្អិតរបស់មនុស្សម្នាក់ៗ ខ្ញុំមានអារម្មណ៍ថា មិនត្រឹមត្រូវឡើយ។ វាពិតជាលំបាកណាស់ ក្នុងការប្រៀបធៀបពីខាងក្រៅ»

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia