ម្ចាស់ជើងឯក Premier league ហង្សក្រហម Liverpool បានបញ្ជាក់ថាកីឡាករ ៨នាក់ នឹងត្រូវក្លឹបអនុញ្ញាតិអោយចាកចេញនៅថ្ងៃទី ៣០ ខែមិថុនា រួមទាំងកីឡាករ Nathaniel Clyne ផងដែរ។
អតីតខ្សែការពាររបស់ក្រុម Southampton រូបនេះ មិនបានបង្ហាញខ្លួនអោយក្រុមហង្សក្រហមនៅរដូវកាលនេះទេ ហើយបានលេងត្រឹមតែ ១០ ដងប៉ុណ្ណោះក្នុងយុទ្ធនាការ ៣រដូវកាលមុន។
អាជីពរបស់ Clyne នៅកីឡាដ្ឋាន Anfield ត្រូវបានប្រឈមនិងបញ្ហារបួស និងធ្លាក់ចេញពីជម្រើសដំបូងស្របពេលការមកដល់របស់ Trent Alexander-Arnold ខណៈរូបគេក៏ត្រូវបានក្លឹប Bournemouth ខ្ចីជើងនៅរដូវកាល ២០១៩-២០២០ នេះផងដែរ។
Liverpool បានត្រៀមបន្តរក្សាទុកខ្សែបម្រើ Adam Lallana រហូតដល់ចប់រដូវកាលដោយសុខចិត្តអោយ Clyne ចាកចេញទៅមុន។ ស្របពេលកិច្ចសន្យារបស់ Clyne កីឡាករអន្តរជាតិអង់គ្លេសវ័យ២៩ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់នៅសប្តាហ៍ក្រោយ តែផ្ទុយទៅវិញ Liverpool បានសំរេចចិត្តមិនបន្តរយៈពេលខ្លីអោយរូបគេទេ៕
អត្ថបទ៖ Polin
ប្រភព៖ mirror