លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool បាននិយាយថា លោកមានអារម្មណ៏ហួសចិត្តបើទោះបីជាក្លឹបដែលរូបលោក កំពុងដឹកនាំបានឈ្នះពានលីកកំពូលអង់គ្លេសជាលើកដំបូង ក្រោយខកខាននិងរង់ចាំអស់រយៈពេល៣០កន្លងមកក៏ដោយ។

ជ័យជំនះរបស់តោខៀវ Chelsea លើក្រុមការពារតំណែងជើងឯក Manchester City ក្នុងលទ្ធផល ២-១ នៅទឹកដី Stamford Bridge កាលពីយប់ថ្ងៃព្រហស្បតិ៍បានផ្តល់ផលប្រយោជន៏ដល់ Liverpool អោយស្គាល់រសជាតិឈ្នះពានដោយស្វ័យប្រវត្តិត្រឹមសប្តាហ៏ទី៣១ខណៈនៅសល់ ៧ប្រកួតទៀតទើបបញ្ចប់រដូវកាល។

បន្ទាប់ពីខកខានកាលពីឆ្នាំមុនក្រោយចាញ់ក្រុម Man.City ត្រឹមតែ១ពិន្ទុ ក្រុមរបស់គ្រូបង្វឹកសញ្ជាតិ អាឡឺម៉ង់រូបនេះបានគ្រងតំណែងក្របខណ្ឌ Premier League ដោយជោគជ័យនៅរដូវកាលនេះជាមួយគម្លាតនាំមុខ ២៣ ពិន្ទុនៅលើកំពូលតារាង។

គ្រូបង្វឹកវ័យ៥៣ឆ្នាំបានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖ «ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ពេលទស្សនាការប្រកួតរវាងពួកគេ Chelsea និង Man.City ។ ខ្ញុំធូរចិត្ត ដោយមានមោទនភាព និងមិនមានអ្វីអស្ចារ្យលើសពីនេះទេ»

អត្ថបទ៖ Polin