Mason Greenwood រកបាន ២ គ្រាប់សម្រាប់ការប្រកួតក្របខណ្ឌ Premier League ជាលើកដំបូងខណៈបិសាចក្រហម Man. United វាយបកយកឈ្នះក្រុមភ្ញៀវ Bournemouthក្នុងលទ្ធផល ៥ ទល់និង២ ដែលជាលទ្ធផលរុញច្រានអោយក្លឹបរបស់លោក Eddie Howie ចាញ់ការប្រកួតក្រៅទឹកដីជាលើកទី៨ និង មិនដែលស្គាល់ឈ្នះរយៈពេល៥ប្រកួតចុងក្រោយនេះ។
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងក្រុមជម្រើសជាតិអង់គ្លេស Greenwood វ័យ ១៨ ឆ្នាំមានឪកាសវាយបកតាមស្មើ សម្រាប់ក្រុមម្ចាស់ផ្ទះបន្ទាប់ពី កីឡាករ Junior Stanislas រកគ្រាប់បាល់នាំមុខមុន។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Marcus Rashfordក៏មានឪកាសបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៣៥ដោយបាល់ពិន័យ១១ម៉ែត្រមុនពេលខ្សែប្រយុទ្ធអន្តរជាតិបារាំង Anthony Martial បន្ថែមគ្រាប់បាល់ទី៣ដោយការស៊ុតពីចំងាយកោងចូលក្នុងសំណាញទីយ៉ាងល្អ មុនបញ្ចប់តង់ទី១។
Bournemouth មានឪកាសវាយបកតាមពីក្រោយក្នុងលទ្ធផល៣ទល់និង២ បន្ទាប់ពីVARពិនិត្យឃើញថាបាល់បានប៉ះដៃខ្សែការពារEric Bailly ខណៈកីឡាករKing ជាអ្នកធ្វើបានសម្រេចនៅដើមតង់ទី២។ក្រុមរបស់គ្រូបង្វឹកលោកOle Solskjaer មិនបានបោះបង់ការប្រឹងប្រែងនិងបន្ថែមគ្រាប់បាល់ទី៤ ដោយកីឡាករ Greenwood មុនពេល Fernandes រកបានគ្រាប់ទី៥ក្នុងការប្រកួតនេះ។
គឺជាជ័យជំនះលើកទី១ ដែលMan.Utdរកបាន៥ គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចាប់តាំងពី លោក Solskjaer ដឹកនាំក្រុមក្រោយផ្តួល Cardiff កាលពីខែធ្នូឆ្នាំ ២០១៨ក្នុងលទ្ធផល៥ទល់និង១ ។១៦ប្រកួតចុងក្រោយនេះMan.Utd មិនទាន់ស្គាល់ចាញ់ទេ ក្រោយចាញ់Burnleyចាប់តាំងពីថ្ងៃ២២ ខែមករា ២០២០មក។
វីដេអូ៖ Highlight


