ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ជួយ​ឲ្យ​ក្រុម Liverpool រក្សា​ក្តី​សង្ឃឹម​នៃ​ការ​បង្កើត​កំណត់​ត្រា​ថ្មី​ក្នុងក្រប​ខ័ណ្ឌ Premier League ខណៈ​ដែលក្រុម​ម្ចាស់​ជើង​ឯក​មួយ​នេះ បាន​ផ្តួលក្រុម Aston Villa ក្នុងលទ្ធ​ផល ២-០ ដើម្បី​រក្សា​ការនាំមុខ​២៣ពិន្ទុ​ដាច់​លើក្រុម​ឈរលេខ​២ Manchester City ដែល​បាន​រង​បរា​ជ័យ ១-០ នៅ​លើ​ទឹកដីក្រុម Southampton កាលពីថ្ងៃ​អាទិត្យ​​។

ត្រឹម​តែ​រយៈ៤​ថ្ងៃ ក្រោយ​ពី​ក្រុម Man City បាន​ផ្តួលក្រុម Liverpool ៤-០ ដើម្បី​បង្ហាញពី​សញ្ញាមួយ​សម្រាប់​ការ​ប្រជែង​ពាន​នៅ​រដូវ​កាល​ក្រោយ ក្រុម​ទាំង​២ បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាងក្រុម​ទាំង​២ ក្នុង​ពេល​ដែលក្រុម Liverpool ឈ្នះពាន​រង្វាន់​លីក​ជាលើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​។ Liverpool មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​ក្នុង​កម្រិត​កំពូល​របស់​ខ្លួន​ឡើយ​នៅ​តង់​ទី​១ នា​កីឡដ្ឋាន Anfield ក្នុងនាម​ជា​ម្ចាស់​ជើង​ឯក ប៉ុន្តែ នៅ​តែ​អាច​ដណ្តើម​បាន​៣ពិន្ទុ ក្នុង​ទម្លាប់​មួយ​ដែល​ពួក​គេ​តែង​តែ​បាន​ធ្វើ​ក្នុង​រយៈ​ពេល​២០​នាទី​ចុងក្រោយ​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ Liverpool មាន​៨៩ពិន្ទុ ហើយពួក​គេ​ត្រូវ​ការ​​ជ័យ​ជម្នះ​ត្រឹម​តែ​៤លើក​ទៀត​ប៉ុណ្ណោះ ពី​ការ​ប្រកួត​ដែល​នៅ​សល់​៥​លើក​ចុងក្រោយ ដើម្បី​បំ​​បែក​កំណត់ត្រា​នៃ​ការរក​បាន​១០០​ពិន្ទុ​របស់​ក្រុម Man City កាលពី​រដូវ​កាល​ឆ្នាំ​២០១៧-២០១៨។

Liverpool 2-0 Aston Villa: Player Ratings - Liverpool FC - This Is ...

លោក Klopp បាន​ឲ្យ​ដឹងថា៖ «យើង​កំពុង​តែ​ស្ថិតក្នុង​ទី​តាំង​របស់​យើងហើយ ពីព្រោះ​យើង​ឈ្នះ​ក្នុង​ការ​ប្រកួត​ដ៏លំបាក»​៕

វីដេអូ៖ Highlight

ប្រភព​ព័ត៌​​មាន៖ Channel News Asia